Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រទេសចិន និងកម្ពុជារួមគ្នារៀបចំសកម្មភាពគូររូបគំនូរ ដើម្បីជំរុញទំនាក់ទំនងរវាងយុវជនប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ដើម្បីពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជានិងចិន ឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ទូរទស្សន៍ជាតិកម្ពុជានិងស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្តក្វាងស៊ី បានសហការគ្នារៀបចំព្រឹត្តិការណ៍គូររូបគំនូរ "យុវជនកម្ពុជានិងចិនគូរគំនូរជាមួយគ្នា - រួមគ្នាគូររូបផ្ទះដ៏ស្រស់ស្អាត" ចាប់ពីថ្ងៃទី ១៧ ដល់ ១៨ ខែមេសា ឆ្នាំ ២០២៥។

ប្រធានបទនៃព្រឹត្តិការណ៍នេះគឺប្រទេសចិន និងអាស៊ាន រួមគ្នាកសាង "ផ្ទះទាំងប្រាំ" ប្រកបដោយសន្តិភាព មានសន្តិសុខ វិបុលភាព ភាពស្រស់ស្អាត និងមេត្រីភាពជាមួយគ្នា។ គោលបំណងនៃសកម្មភាព គឺចង់ប្រើប្រាស់គំនូរដែលជាភាសាគ្មានព្រំដែន ដើម្បីឱ្យយុវជន កម្ពុជានិងចិន បង្ហាញយ៉ាងរស់រវើកនូវលទ្ធផលប្រកបដោយផ្លែផ្កា និងចក្ខុវិស័យដ៏ស្រស់ស្អាតនៃប្រទេសទាំងពីរ ក្នុងការរួមគ្នាកសាង "ផ្ទះទាំងប្រាំ" និងបន្តមិត្តភាពប្រពៃណី ព្រមទាំងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរ។

សកម្មភាពនេះបានចាប់ផ្តើមនៅខែមីនា ហើយបានបញ្ចប់នៅខែមេសា ឆ្នាំ២០២៥។ ទូរទស្សន៍ជាតិកម្ពុជា និង ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តក្វាងស៊ី បានអញ្ជើញសាលារៀនបឋមសិក្សា និងមធ្យមសិក្សាចំនួន ៧ នៅក្នុងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី ប្រទេសចិន ឱ្យចូលរួមយ៉ាងសកម្មនិងកក់ក្តៅ។ ត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ ប្រមូលបានស្នាដៃចំនួនជាង ២០០ ពីកុមារនិងយុវជនរបស់ប្រទេសចិន និងកម្ពុជា អាយុពី ៥ ទៅ ១៦ឆ្នាំ។ ស្នាដៃទាំងនេះមានរចនាប័ទ្មខុសៗគ្នា និងពណ៌ភ្លឺថ្លានិងចម្រុះពណ៌ ពោរពេញដោយគំនិតដ៏អស្ចារ្យរបស់កុមារនិងយុវជន។ ពួកគេប្រើជក់បែបក្មេងៗ ដើម្បីបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រទេសទាំងពីរក្នុងចិត្តពួកគេ ព្រមទាំងប្រាថ្នាចង់បានចំពោះ សន្តិភាព និងវិបុលភាពនាពេលអនាគត។ដើម្បីបង្ហាញស្នាដៃទាំងនេះក្នុងទម្រង់ដ៏រស់រវើក ព្រឹត្តិការណ៍នេះបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីប្រែរូបភាពឋិតិវន្តទៅជាវីដេអូខ្លីៗដ៏ល្អឥតខ្ចោះ។ វីដេអូខ្លីៗទាំងនេះមិនត្រឹមតែរក្សារចនាប័ទ្មដើមនៃរូបគំនូររបស់កុមារនិងនិងយុវជនប៉ុណ្ណោះទេ ថែមទាំងឱ្យរូបគំនូរទាំងអស់នេះមានភាពទាក់ទាញជាងមុន តាមរយៈវីដេអូផងដែរ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នៅប្រទេសកម្ពុជា វីដេអូខ្លីៗដែលបានផលិតយ៉ាងយកចិត្តទុកដាក់ទាំងនេះ ត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងក្នុងនិងក្រៅប្រទេសចិន ដែលបានទាក់ទាញការចាប់អារម្មណ៍ និងទទួលបានការសាទរយ៉ាងទូលំទូលាយពីប្រជាជនប្រទេសទាំងពីរ។ នៅក្នុងវីដេអូទាំងអស់នោះ ចំណាប់អារម្មណ៍ដ៏បរិសុទ្ធ និងការរំពឹងទុកចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលបានបង្ហាញចេញពីរូបគំនូររបស់កុមារនិងនិងយុវជន បានទាក់ទាញចិត្តអ្នកទស្សនារាប់មិនអស់ និងបានពង្រឹងបន្ថែមនូវភាពរំជួលចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ។ បន្ទាប់ពីការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្នាដៃទាំងនេះក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិនផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង