Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជធានីភ្នំពេញ ជាប់លេខ ២ ជាក្រុងលំហែកាយពេលរាត្រី ដ៏ទាក់ទាញបំផុតលើពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រាជធានីភ្នំពេញ ជាទីក្រុងធំនៅកម្ពុជា បានវ៉ាដាច់ក្រុងធំៗ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក។នេះបើយោងតាមការចុះផ្សាយវាយតម្លៃពីស្ថាប័ន VISA2FLY។ ការជាប់លេខល្អនេះ គឺបន្ទាប់ពីការបើកសាកល្បងដំណើរការផ្លូវថ្មើរជើងចតុម្មុខ បាននាំយកភ្ញៀវទេសចរមកពីគ្រប់ទិសទីមកចូលរួមទស្សនាកម្សាន្ត ជាមួយការដាក់បង្ហាញ លេខកម្សាន្តតាមបែបប្រពៃណី យ៉ាងច្រើនកុះករ។

យោងតាមការវាយតម្លៃ រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ និង ជាប់ចំណាត់ថ្នាក់លេខ២ ជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក។ ក្នុងចំណោមទីក្រុងនៅលើពិភពលោក រាជធានីភ្នំពេញ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២, ទីក្រុងបាងកករបស់ប្រទេសថៃ ជាប់លេខ១ និងទីក្រុងបាលីរបស់ប្រទេសឥណ្ឌូនេស៊ី បានជាប់លេខ៣ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រី។

គួរបញ្ជាក់ថា ការជោគជ័យនេះ បន្ទាប់ពីការបើកសាកល្បងដំណើរការផ្លូវថ្មើរជើងចតុម្មុខ ដែលចាប់ពីទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង។ ផ្លូវថ្មីរជើង (walk street) បានរៀបចំឡើងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ដោយបានរៀបចំនូវកម្មវិធីកម្សាន្តជាច្រើនរួមមាន៖ ស្តង់លក់អាហារ ការសំដែងល្ខោន សិល្បៈប្រពៃណី ការលេងល្បែងប្រជាប្រិយជាដើម បាននាំយកភ្ញៀវទេសចរ ចូលរួមយ៉ាងច្រើនកុះករ ដែលបានចូលរួមចំណែកធ្វើឲ្យ រាជធានីភ្នំពេញទទួលបានជោគជ័យ ជាប់ចំណាត់ថ្នាក់លេខ២នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង