Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនដឹកជញ្ជូនអាហារយក្ស«Food-Panda»នឹងបិទទ្វារនៅប្រទេសថៃក្នុងខែឧសភា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដ៏ពេញនិយមនៅក្នុងប្រទេសថៃដែលគេស្គាល់ឈ្មោះថា Food Panda នឹងត្រូវបិទទ្វារបញ្ឈប់ការដឹកជញ្ជូនចាប់ពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥តទៅ។ ការសម្រេចចិត្តចាកចេញពីប្រទេសថៃនេះក្រុមហ៊ុនមេរបស់ខ្លួន Delivery Hero បានលើកហេតុផលថានេះការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងដើម្បីបង្កើនប្រសិទ្ធភាពវត្តមានសកលរបស់ខ្លួនដោយផ្តោតលើទីផ្សារនៅក្នុងប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត ដោយបច្ចុប្បន្នក្នុងប្រទេសថៃមានក្រុមហ៊ុនប្រកួតប្រជែងជាច្រើនដណ្តើមទីផ្សារគ្នារួមមាន Lineman Wongnai និង Grab ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុនមេ FoodPanda ដែលមានឈ្មោះថា Delivery Hero បានប្រកាសកាលពីថ្ងៃពុធនេះថា Foodpanda នឹងឈប់ដំណើរការសេវាកម្មចែកចាយអាហារ និងគ្រឿងទេសក្នុងប្រទេសថៃចាប់ពីថ្ងៃទី ២៣ ខែឧសភា តទៅ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំងនេះបានបញ្ចាក់ទៀតថាការសម្រេចចិត្តនេះគឺស្របតាមការបង្កើនប្រសិទ្ធភាពភូមិសាស្ត្ររបស់ខ្លួននៅបណ្តាលប្រទេសដ៏ទៃទៀតការផ្អាកបញ្ឈប់ប្រតិបត្តិការពីមុននៅក្នុងប្រទេសដូចជាដាណឺម៉ាក ហ្គាណា ស្លូវ៉ាគី និងស្លូវេនី និងប្រទេសថៃគឺជារឿងឆ្លើយតបការប្រកួតប្រជែងជាមួយបណ្តាលក្រុមហ៊ុនផ្សេងទៀត។ ក្រុមហ៊ុនបានសម្តែងការ អរគុណបុគ្គលិក អតិថិជន ដៃគូ ដែលតែងតែគាំទ្រ Foodpanda កន្លលមក។

គួរបញ្ជាក់ថាការបិទទ្វារនេះដោយសារតែក្រុមហ៊ុន Foodpanda បាននឹងកំពុងជួបការលំបាកក្នុងទីផ្សារចែកចាយអាហារថៃដែលមានការប្រកួតប្រជែងខ្លាំងដោយមានចំណែកអតិថិជនតិចជាង ១៥% ដែលជាប់ចំណាត់ថ្នាក់ទីបីឆ្ងាយបន្ទាប់ពីក្រុមហ៊ុន Lineman Wongnai ដែលមានអតិថិជន (៤៤%) និង GrabFood (៣៩.៤%)៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង