Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាអរគុណថៃដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីខ្លួន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទិដ្ឋភាព បដិសណ្ឋារកិច្ចផ្លូវការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ លោកស្រីPaetongtarn Shinawatra

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៣ ខែមេសា បានអរគុណរាជរដ្ឋាភិបាលនៃប្រទេសថៃ ដែលបានអនុវត្តគោលនយោបាយមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីខ្លួន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្កគ្រោះថ្នាក់ដល់កម្ពុជា។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចជួបជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា "ខ្ញុំសូមអរគុណនូវគោលនយោបាយរបស់ប្រទេសថៃដែលបានអនុវត្តគោលនយោបាយមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្កគ្រោះថ្នាក់ដល់កម្ពុជា"។

បើតាមសម្តេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តកិច្ចការនេះដូចគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង