Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រាក់ចំណេញ Tesla ធ្លាក់ចុះ៧១%ក្នុងត្រីមាសទីមួយក្រោយ Elon Musk ជាប់ដៃការងារជាមួយត្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៧១% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ដោយប្រាក់ចំណូលសុទ្ធ បានធ្លាក់ចុះ ៩% មកនៅត្រឹម ១៩.៣ ពាន់លានដុល្លារ ដែលទាបជាងការរំពឹងទុករបស់ក្រុមហ៊ុនជាខ្លាំងចាប់តាំងពីលោកបានជាប់ដៃជាខ្លាំងក្នុងការដឹកនាំនាយករដ្ឋានប្រសិទ្ធភាពក្នុងរដ្ឋបាល់របស់លោកដូណាល់ត្រាំ។ ក្នុងនោះការលក់យានយន្តបានធ្លាក់ចុះ ១៣% ហើយភាគហ៊ុនរបស់ក្រុមហ៊ុនបានបាត់បង់ជិតពាក់កណ្តាលនៃតម្លៃឡានចាប់តាំងពីខែធ្នូ។

ជាការឆ្លើយតបទៅនឹងការកើនឡើងសម្ពាធវិនិយោគិន និងការធ្លាក់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនធ្លាប់មាន លោក Elon Musk បានប្រកាសថា លោកនឹងកាត់បន្ថយតួនាទីរបស់លោកក្នុងនាយកដ្ឋានប្រសិទ្ធភាព និងថមថយការងារមួយចំនួនជាមួយលោកដូណាល់ត្រាំចាប់ពីខែឧសភាតទៅ ក្នុងគោលបំណងផ្តោតលើប្រតិបត្តិការរបស់ក្រុមហ៊ុន Tesla ឡើងវិញ។

ម្ចាស់ភាគហ៊ុនបានសម្តែងការព្រួយបារម្ភចំពោះការយកចិត្តទុកដាក់ដែលបែងចែករបស់លោក Musk ដោយអ្នកខ្លះបានលើកឡើងថា ការចូលរួមរបស់លោកក្នុងនយោបាយបានបង្អាក់ការទទួលខុសត្រូវរបស់លោកនៅក្នុងក្រុមហ៊ុន Tesla ។

ក្រុមអ្នកវិភាគបានចាត់ទុកការធ្លាក់ចុះនេះភាគច្រើនដោយសារតែការខូចខាតកេរ្តិ៍ឈ្មោះរបស់លោកដែលកើតចេញពីការចូលរួមផ្នែកនយោបាយជាមួយនិងរដ្ឋបាលរបស់លោកដូណាល់ត្រាំដែលលោកបានបង្កការបារម្ភជាខ្លាំងពាសពេញសកលលោក ដោយការដឹកនាំរបស់លោកនៃនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានអនុវត្តបានកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្ត៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង