Smart saver cctime web bannertif

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ផ្តើមមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ(Paetongtarm Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី ២៣ មេសានេះ ផ្តើមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យស៊ីជម្រៅ និង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា និងថៃ។ហើយជាមួយគ្នានោះ ភាគីកម្ពុជា និងថៃ នឹងអញ្ជើញធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសថៃ-កម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួនទៀត។

ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅពេលនេះ គឺធ្វើឡើងក្រោយពីទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ចប់នៅប្រទេសកម្ពុជា កាលពីថ្ងៃទី ១៨ មេសា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង