Smart saver cctime web bannertif

ធនាគារ កាណាឌីយ៉ា បានបង្កើត គណនី សន្សំឆ្លាតវៃ ថ្មី ដែលអនុញ្ញាតឱ្យអតិថិជនបង្កើនការសន្សំសម្រាប់អនាគត ជាមួយនឹងអត្ថប្រយោជន៍ផ្តាច់មុខជាច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

នាពេលបច្ចុប្បន្ន ការបណ្ដុះទម្លាប់សន្សំ គឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបានស្ថិរភាពហិរញ្ញវត្ថុសម្រាប់តម្រូវការនាពេលអនាគត។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្ត ក្នុងការបំពេញតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខគេ និងយូរជាងគេមួយ មានមោទនភាពក្នុងការណែនាំគណនីសន្សំឆ្លាតវៃ ដែលត្រូវបានរចនាឡើងដើម្បីជំរុញ និងបង្កើនទម្លាប់នៃការសន្សំសម្រាប់អតិថិជន។

គណនី សន្សំឆ្លាតវៃនេះ លើសពីគណនីដាក់ប្រាក់សន្សំបែបប្រពៃណីធម្មតា ត្រូវបានរចនាឡើងជាពិសេសសម្រាប់បុគ្គលដែលមានបំណងចង់បង្កើនទ្រព្យសម្បត្តិ តាមរយៈការសន្សំតិច ដែលចាប់ផ្តើមពី ១០ ដុល្លារអាមេរិក ឬខ្ពស់ជាងនេះជារៀងរាល់ខែ ជាមួយនឹងអត្ថប្រយោជន៍ពីអត្រាការប្រាក់ប្រកួតប្រជែងផងដែរ។ លើសពីនេះទៅទៀត នៅពេលដែលការប្រាក់សន្សំរបស់ពួកគាត់កើនឡើង ម្ចាស់គណនី សន្សំឆ្លាតវៃ នឹងទទួលបានកញ្ចប់ធានារ៉ាប់រងគ្រោះថ្នាក់ជាក្រុម ពីក្រុមហ៊ុនតារាអ៉ិនសួរិន រួមជាមួយនឹងអត្ថប្រយោជន៍បន្ថែមដូចជា ឥតគិតថ្លៃសេវាប្រចាំឆ្នាំដំបូង និងអត្ថប្រយោជន៍ផ្តាច់មុខពីប័ណ្ណឥណទាន។

ធនាគារ កាណាឌីយ៉ា នៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលបង្កើនសុវត្ថិភាពហិរញ្ញវត្ថុ ភាពងាយស្រួល និងកំណើនហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់ខ្លួន។

សម្រាប់ព័ត៌មានលម្អិតអំពីគណនី សន្សំឆ្លាតវៃ សូមចូលទៅកាន់គេហទំព័រ https://www.canadiabank.com.kh/personal/smart-saver-account ឬទំនាក់ទំនងទៅលេខ ០២៣ ៨៦៨ ២២២។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង