
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ បានជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ។ ការបញ្ជាក់បែបនេះ ធ្វើឡើងនាឱកាសដែលលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលជួបជាមួយលោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
.jpg?1745313628)
លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក ជាពិសេស ការកេីនឡេីងនៃចំនួនសត្វផ្សោតទន្លេមេគង្គ ជាបន្តបន្ទាប់ដែលជារតនសម្បត្តិរបស់ជាតិ។ បើតាមលោករដ្ឋមន្ដ្រីក្រសួងកសិកម្ម នេះជាភាពជោគជ័យនៃកិច្ចសហការរវាក្នុងកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWFនាពេលនេះ បានជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អង្គការបន្តចូលរួមគាំទ្រក្នុងការងារព្រៃឈេី និងគិតគូរលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់ ធ្វេីយ៉ាងណាថ្លឹងថ្លែងតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍឱ្យមាននិរន្តរភាព។
.jpg?1745313636)
ជាមួយគ្នានេះ លោក ឌិត ទីណា បានបញ្ជាក់ថា សម្រាប់ក្រសួងកសិកម្ម និងអង្គការ WWF ជាដៃគូដ៏ល្អ ហើយក្រសួងកសិកម្ម នឹងបន្តសហការជាមួយអង្គការ WWF លើគម្រោងដែលមានស្រាប់ និងជំរុញពិភាក្សាគម្រោងថ្មីៗបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
.jpg?1745313645)
.jpg?1745313650)

.jpg?1745313662)