Smart saver cctime web bannertif

ក្រុមហ៊ុនធំៗ ៦ នឹងផ្តល់ឱកាសការងារចំនួន ៦៣៥ កន្លែង សម្រាប់យុវជន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុនធំៗ ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៣៥ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងកម្មវិធី កិច្ចសម្ភាសការងាររបស់ NEA នាថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។

ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈ លេខទូរស័ព្ទ ១២៩៧ ឬ ១២៨៦ និងតេលេក្រាម ឬ CoolApp ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង