Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកជំនាញការបរទេសកម្ពុជាចាត់ទុកការដាក់ពន្ធអាម៉េរិកលើការនាំចូលផ្ទាំងសូឡាពីកម្ពុជាជាង៣,៥០០% ជាហេតុផលនយោបាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានប្រកាសការដាក់ពន្ធថ្មីយ៉ាងសន្ធឹកសន្ធាប់មកលើកម្ពុជារហូតដល់ ៣៥២១% លើការនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជាចូលក្នុងសហរដ្ឋអាម៉េរិក។ ការតម្លើងពន្ធថ្មីខ្ពស់បែបនេះ អ្នកជំនាញការបរទេស លោកបណ្ឌិត គិន ភា ចាត់ទុកការដាក់ពន្ធរបស់អាម៉េរិក ជាង៣,៥០០% មកលើកម្ពុជា ជាហេតុផលនយោបាយសុទ្ធសាទ។

ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អត្រាពន្ធ ៣៥២១% ជាអត្រាខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។លោកថា នោះនឹងមិនមានការនាំចេញណាមួយអាចធ្វើទៅរួចទេ គឺសម្លាប់តែម្តង។ ការដាក់សម្ពាធបែបនេះនឹងរាលដាល់ទៅដល់មុខទំនិញផ្សេងទៀត បើអាម៉េរិកកំណត់មុខសញ្ញាម្ចាស់ដើមនៃក្រុមហ៊ុនឬសហគ្រាស ដោយនេះមិនមែនជាហេតុផលសេដ្ឋកិច្ចទេ ជាហេតុផលនយោបាយសុទ្ធសាទ។

អាម៉េរិក បានប្រកាសដាក់ពន្ធ ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសកម្ពុជា ថៃ វៀតណាម និង ម៉ាឡេស៊ី ទទួលផលប្រយោជន៍ ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និង នាំចេញទៅអាម៉េរិកក្នុងតម្លៃទាបជាងតម្លៃផលិតកម្ម ដែលយល់ថា ជាការប្រកួតប្រជែងអយុត្តិធម៌ មិនសហការជាមួយទីផ្សារអាម៉េរិក។

ក្នុងការប្រកាសដាក់ពន្ធនោះ អាម៉េរិក បានសម្រេចដាក់ពន្ធលើការនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជា ៣,៥២១% ថៃ ៣៧៥,២% វៀតណាម ៣៩៥,៩% និង ម៉ាឡេស៊ី ៣៤,៤% ដោយក្រុមហ៊ុន Jinko Solar នៅម៉ាឡេស៊ី ត្រូវបានអាម៉េរិកដាក់ពន្ធ ៤១,៥៦%។គិតត្រឹមម៉ោងនេះ គេមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបពីការសម្រេចនេះពី បណ្តាប្រទេសដែលរងការដំឡើងពន្ធនៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង