Cctime 6monthsfree desktop
Cc times  web banner kh (2)

អាម៉េរិកសម្រេចតម្លើងពន្ធនាំចូលផ្ទាំងសូឡាពីកម្ពុជាដល់ទៅ៣៥២១%

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានកំណត់ពន្ធថ្មីខ្ពស់ដល់ទៅ ៣៥២១% លើការនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជាចូលក្នុងសហរដ្ឋអាម៉េរិកដោយពន្ធថ្មីលើសូឡាច្រើនសន្ធឹកសន្ធាប់នេះអាម៉េរិកបានដាក់លើបណ្តាលប្រទេសនៅអាស៊ីចំនួន ៤ មានដូចជាកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ដោយអាម៉េរិកលើកហេតុផលថាក្រុមហ៊ុនផលិតបន្ទះសូឡាចិនធំៗដែលមានរោងចក្រនៅកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាមបានលក់បន្ទះសូឡាមានតម្លៃថោកខ្លាំងជាងតម្លៃផលិតកម្ម និងការទទួលបានឧបត្ថម្ភធន ក្នុងការប្រកួតប្រជែងលើទីផ្សារជាមួយអាម៉េរិក។

យោងតាមសេចក្តីប្រកាសរបស់អាម៉េរិកពន្ធដែលបានប្រកាសកាលពីថ្ងៃច័ន្ទគឺជាការឈានទៅដល់ការស៊ើបអង្កេតពាណិជ្ជកម្មរយៈពេលមួយឆ្នាំដែលបានរកឃើញថាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងប្រទេសថៃបានទទួលផលប្រយោជន៍ ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងលក់ការនាំចេញទៅសហរដ្ឋអាម៉េរិកក្នុងអត្រាទាបជាងតម្លៃផលិតកម្ម។

បើតាមលោក Tim Brightbill សហប្រធាននៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកដឹកនាំការប្រឹក្សាសម្រាប់សម្ព័ន្ធក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យបានចាត់ទុកការរកឃើញ និងតម្លើងពន្ធនេះគឺជាជ័យជំនះដ៏ធំមួយសម្រាប់ការប្រកួតប្រជែងដោយមិនអយុត្តិធម៍ជាមួយទីផ្សារអាម៉េរិក ។

លោកបានបន្តថាការរកឃើញនេះបញ្ជាក់ថា៖ «អ្វីដែលយើងដឹងជាយូរមកហើយថាក្រុមហ៊ុនសូឡាដែលមានទីស្នាក់ការកណ្តាលរបស់ចិនបានបោកប្រាស់ជាប្រព័ន្ធ ប្រកួតប្រជែងជាមួយក្រុមហ៊ុនអាម៉េរិក និងធ្វើឲ្យកម្មករអាម៉េរិកចំណាយប្រាក់ច្រើនដោយសារតែការនាំចូលទំនិញទាំងនេះមានតម្លៃទាបនិងមិនមានភាពស្នើគ្នា។ ពន្ធសូឡា ត្រូវបានកំណត់ខ្ពស់រហូតដល់ ៣,៥២១% សម្រាប់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ប្រទេសក្នុងការមិនចូលរួមក្នុងការស៊ើបអង្កេតលើបញ្ហាមួយនេះនាពេលកន្លងមក។

ក្រុមហ៊ុនដែលមិនមានឈ្មោះក្នុងប្រទេសវៀតណាមប្រឈមមុខនឹងពន្ធច្រើនរហូតដល់ ៣៩៥,៩% ដោយប្រទេសថៃប្រឈមនិងពន្ធកំណត់ត្រឹម ៣៧៥,២%។ ក្រុមហ៊ុនចិនថាមពលសូឡាន Jinko Solar បានប្រឈមនឹងពន្ធបន្ថែមប្រហែល ២៤៥% សម្រាប់ការនាំចេញពីប្រទេសវៀតណាម និង ៤០% សម្រាប់ការនាំចេញពីប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Trina Solar នៅក្នុងប្រទេសថៃប្រឈមនឹងការយកពន្ធចំនួន ៣៧៥% និងច្រើនជាង ២០០% ពីប្រទេសវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង