
អាម៉េរិក៖ សហរដ្ឋអាម៉េរិក និងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងប្រទេសពីរដោយក្នុងសមយុទ្ធ Balikatan 2025 មានការចូលរួមពីទាហានប្រទេសទាំងពីរប្រហែល ១៤,០០០នាក់សមយុទ្ធប្រចាំឆ្នាំនេះធ្វើឡើយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកកងទ័ពអាម៉េរិក និងហ្វីលីពីនរាប់ពាន់នាក់ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដែលក្លែងធ្វើការការពារប្រជុំកោះ រួមទាំងការវាយប្រហារនាៗ នៅក្នុងសមយុទ្ធទ្រង់ទ្រាយធំ នេះបានទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ សមយុទ្ធ Balikatan ប្រចាំឆ្នាំដែលនឹងដំណើរការរហូតដល់ថ្ងៃទី ៩ ខែឧសភា មានការចូលរួមពីយោធាអាមេរិក ៩,០០០ នាក់ និង ៥,០០០នាក់ពីភាគីហ្វីលីពីន។

ឧត្តមសេនីយឯក James Glynn មេបញ្ជាការកងម៉ារីនសហរដ្ឋអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានចាត់ទុកសមយុទ្ធនេះគឺជាកម្លាំងរួមរបស់ប្រទេសទាំងពីរនិងបានប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាពក្នុងតំបន់ប៉ាស៊ីហ្វិក៕