Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេចប៉ាប ហ្វ្រង់ស៊ីស សោយទិវង្គតក្នុងជន្មាយុ ៨៨ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាហ្សង់ទីន៖ មេសាសនាគ្រីស្ទ លោក Jorge Mario Bergoglio រឺហៅឈ្មោះម្យ៉ាងទៀតសម្តេចប៉ាប ហ្វ្រង់ស៊ីស បានសោយទិវង្គតក្នុងជន្មាយុ ៨៨ឆ្នាំក្រោយពីបានធូរស្បើយពីជំងឺដង្ហើមធ្ងន់ធ្ងរមួយរយៈពេល។ សម្តេចប៉ាប ហ្វ្រង់ស៊ីស ជាប្រមុខនៃព្រះវិហារកាតូលិក ទ្រង់កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៣៦ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ហើយបានបង្កើតប្រវត្តិសាស្ត្រនៅឆ្នាំ ២០១៣ នៅពេលដែលរូបទ្រង់បានក្លាយជាសម្តេចប៉ាបបន្ទាប់ពីការលាលែងពីតំណែងរបស់សម្តេចប៉ាប Benedict XVI ដោយសម្តេចប៉ាបពីមុនបានទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ ។

ការស្លាប់របស់លោកត្រូវបានប្រកាសដោយ Cardinal Kevin Farrell នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវ៉ាទីកង់។ លោកបានបាននិយាយថា៖ «បងប្អូនប្រុសជាទីស្រឡាញ់គ្រប់គ្នា ខ្ញុំសូមប្រកាសអំពីមរណភាពរបស់ព្រះបិតាដ៏បរិសុទ្ធ ហ្វ្រង់ស៊ីស ។

លោកបានសរសេរៀបរាប់ទៀតថា«ដោយមានការដឹងគុណយ៉ាងខ្លាំងចំពោះគំរូរបស់លោកក្នុងនាមជាសិស្សពិតរបស់ព្រះអម្ចាស់យេស៊ូវ យើងសូមគោរពដល់ព្រលឹងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ចំពោះសេចក្តីស្រឡាញ់ដ៏មានមេត្តានិងគ្មានទីបញ្ចប់របស់លោក»។ ដំណើរការជ្រើសរើសសម្តេចប៉ាប និងប្រព្រឹត្តទៅចន្លោះពី ១៥ ទៅ ២០ ថ្ងៃបន្ទាប់ពីការសោយទិវង្គតរបស់សម្តេចសង្ឃ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង