Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យស៊ីជម្រៅ និង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា និងថៃ។ហើយជាមួយគ្នានោះ ភាគីកម្ពុជា និងថៃ នឹងអញ្ជើញធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសថៃ-កម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួនទៀត។

ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅពេលនេះ គឺធ្វើឡើងក្រោយពីទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ចប់នៅប្រទេសកម្ពុជាកាលពីថ្ងៃទី ១៨ មេសា។ហើយទស្សនកិច្ចរបស់លោកស្រី ផែថងថាន ចំពេលដែលប្រទេសកម្ពុជា និងថៃ ប្រារព្ធខួបទី៧៥ឆ្នាំនៃទំនាក់ទំនងផ្នែកការទូតនៃប្រទេសទាំងពីរដែលនឹងជំរុញទំនាក់ទំនងកាន់តែល្អប្រសើរសម្រាប់ថ្ងៃអនាគត៕




ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង