Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិន៖ការយាង«បដិសណ្ឋារកិច្ច»ទទួលលោក ស៊ី ជីនពីង ពីព្រះមហាក្សត្រ ជាពិធីការមិនធ្លាប់មាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រដ្ឋធានីប៉េកាំង៖ នៅក្នុងខ្លឹមសារនៃសរុបព្រឹត្តិការណ៍ដំណើរទស្សនកិច្ចលោក ស៊ី ជីងពីង មកកាន់ប្រទេសកម្ពុជា រដ្ឋមន្រ្តី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) តំណាងឱ្យរដ្ឋាភិបាលនៃប្រទេសចិន បានសម្តែងការចាប់អារម្មណ៍ពីការទទួលរៀបចំ«បដិសណ្ឋារកិច្ច»ទទួលលោក ស៊ី ជីនពីង ដោយមានការយាងទទួលដោយផ្ទាល់ពីព្រះមហាក្សត្រ។លោកចាត់ទុកថា ការយាងទទួលដោយផ្ទាល់នេះ ជាពិធីការមិនធ្លាប់មាន ក្រោយព្រះអង្គឡើងគ្រងរាជ្យសម្បត្តិរយៈពេល២០ឆ្នាំមកនេះ។

លោក វ៉ាង យី (Wang Yi) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីងពីង មកកាន់ប្រទេសកម្ពុជា ចំពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជាប្រទេសកម្ពុជាទូទាំងប្រទេសរងចាំទទួល និងស្វាគម័យ៉ាងកក់ក្តៅ ចំពោះលោក ស៊ី ជីងពីង។លោកថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី, សម្តេច ហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី ចំនួន៥រូប, អនុប្រធានទី១ នៃរដ្ឋសភា និង សមាជិករាជវង្សានុវង្សជាច្រើនរូប បានមកទទួលស្វាគមន៍លោក ស៊ី ជីងពីង និង បានប្រារព្ធព្រះរាជពិធីស្វាគមន៍យ៉ាងអធិកអធមនៅព្រលានយន្តហោះ។

បើតាមលោក វ៉ាង យី (Wang Yi) បានចាត់ទុកការរៀបចំទទួល «បដិសណ្ឋារកិច្ច»ទទួលលោក ស៊ី ជីនពីង គឺជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ ចាប់តាំងពីការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលទ្រង់បានយាងទៅកាន់អាកាសយានដ្ឋាន ដើម្បីទទួលភ្ញៀវបរទេស និងជាលើកដំបូងដែលព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋាន។

លោក វ៉ាង យី (Wang Yi) សង្គត់ធ្ងន់ថា ការរៀបចំពិធីការបែបនេះ គឺមិនធ្លាប់មានពីមុនមក។ តាមផ្លូវពីអាកាសយានដ្ឋានទៅសណ្ឋាគារ ផ្លូវនានាក្នុងរាជធានីភ្នំពេញ មានប្រជាជនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសងខាងផ្លូវ ដោយគ្រវីទង់ជាតិចិន និងកម្ពុជា និង កាន់រូបថតមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ។

មុនចាកចេញពីកម្ពុជាវិលទៅកាន់ប្រទេសចិនវិញ លោក វ៉ាង យី (Wang Yi) បានអះអាងថា សម្តេច ហ៊ុន សែន បានជួបជាមួយលោកប្រធានាធិបតី ស៊ី ជីងពីង ហើយបានពិភាក្សាគ្នាយ៉ាងយូរ។ ហើយ ក្នុងឱកាសនៃការមាតុភូមិនិវត្តន៍ សម្តេច ហ៊ុន សែន បាននាំសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និង មេបញ្ជាការរង ហ៊ុន ម៉ាណិត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រធានាធិបតី ស៊ី ជីងពីង និង បានទៅកាន់អាកាសយានដ្ឋាន ដើម្បីជម្រាបលាដោយផ្ទាល់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង