Smart saver cctime web bannertif

អាម៉េរិកបើកការវាយប្រហារទីតាំងប្រេងយេម៉ែនផ្តាច់ជីវិតមនុស្សជាង៧០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារតាមអាកាសដោយបានកំណត់គោលដៅលើស្ថានីយប្រេង Ras Isa ក្នុងប្រទេសយេម៉ែន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៤ នាក់បានស្លាប់ និងជាង ១៥០ នាក់រងរបួស។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលយេម៉ែនដែលគ្រប់គ្រងដោយក្រុមហ៊ូធី ។ ប្រតិបត្តិការយោធាថ្មីនេះរបស់អាម៉េរិកបានបង្កឲ្យមានអ្នកស្លាប់និងរងរបួសច្រើនបំផុតចាប់តាំងពីអាម៉េររិកចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីក្នុងខែមីនា ឆ្នាំ២០២៥មក។

អ្នកនាំពាក្យក្រុមហ៊ូធី លោក Yahya Saree

យោងតាមប្រព័ន្ធផ្សព្វផ្សាយយេម៉ែនស្ថានីយប្រេង Ras Isa ដែលជាកន្លែងស្តុកប្រេងដ៏ធំសម្រាប់ការនាំចេញប្រេងរបស់ប្រទេសយេម៉ែនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងត្រូវបានបំផ្លិចបំផ្លាញមិនធ្លាប់មានក្នុងការវាយប្រហាររបស់អាម៉េរិកកាលពីយប់ថ្ងៃទី ១៨ មេសា។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានកម្មករប្រេង និងក្រុមអ្នកជួយសង្គ្រោះ។

យោធាអាម៉េរិកបានចាត់ទុក ការវាយប្រហារនេះក្នុងគោលបំណងបង្អាក់ធនធានសេដ្ឋកិច្ចរបស់ក្រុមហ៊ូធី ដែលច្រើនប្រើដើម្បីផ្តល់មូលនិធិដល់ការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ និងសត្រូវក្នុងតំបន់។

ជាការសងសឹក ក្រុមហ៊ូធីបានអះអាងថា បានបើកការវាយប្រហារដោយមីស៊ីលសំដៅលើនាវាផ្ទុកយន្តហោះអាម៉េរិក និងទីតាំងយោធាអ៊ីស្រាអែល។ អ៊ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាម៉េរិកថាជាការបំពានច្បាប់អន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង