681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត ចូលបច្ច័យ ១ម៉ឺនដុល្លារ ដល់គ្រួសារសពលោក ផល្លា រតនា ដែលស្លាប់ដោយគ្រោះរញ្ជួយដី នៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ថៃ៖ នាថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ លោក សេង សក្តា រដ្ឋលេខាធិការ តំណាងរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរលោក ផល្លា រតនា ដែលកំពុងធ្វើបុណ្យសពនៅក្នុងប្រទេសថៃ។

លោក ផល្លា រតនា អាយុ ២៤ឆ្នាំ ជាពលករខ្មែរដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ បានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងពិធីបូជាសពដែលបានរៀបចំធ្វើនៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រប្រាកាន ប្រទេសថៃ លោក សេង សក្តា បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ។

ជាមួយគ្នានេះ លោក សេង សក្តា ដែលជាតំណាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ផល្លា រតនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


Khcct banner

អត្ថបទទាក់ទង