681 ezgif.com resize
Swift cc time

លោកស៊ីចុះកិច្ចព្រមព្រៀង៧៦ចំណុចក្នុងដំណើរទស្សនកិច្ចទៅវៀតណាម និងម៉ាឡេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីចិនលោក ស៊ីជិនពីង 

ចិន៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ីជិនពីង ទៅកាន់ប្រទេសវៀតណាម និងម៉ាឡេស៊ីក្នុងខែមេសា ឆ្នាំ ២០២៥ នេះប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសរុបចំនួន ៧៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច បច្ចេកវិទ្យា និងយុទ្ធសាស្ត្រជាមួយប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់លោកស៊ីនេះធ្វើឡើងចំពេលកើតមានឡើងមភាពតានតឹងពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាម៉េរិក។

នៅទីក្រុងហាណូយ ប្រទេសចិន និងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ៤៥ ដែលគ្របដណ្តប់លើវិស័យជាច្រើនរួមាន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់កិច្ចព្រមព្រៀងដើម្បីបង្កើនទំនាក់ទំនងដឹកជញ្ជូនឆ្លងកាត់ព្រំដែន រួមទាំងគម្រោងអភិវឌ្ឍន៍ផ្លូវដែក។ បច្ចេកវិទ្យា និងនវានុវត្តន៍ កិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិមិត្ត សេដ្ឋកិច្ចឌីជីថល និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា។

លោក Tô Lâm អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

ពាណិជ្ជកម្ម និងកសិកម្មគំនិតផ្តួចផ្តើមដើម្បីពង្រីកពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើផលិតផលកសិកម្ម និងសម្រួលនីតិវិធីគយ។ ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ កិច្ចសហប្រតិបត្តិការកីឡា និងការអភិវឌ្ឍធនធានមនុស្ស។ប្រព័ន្ធផ្សព្វផ្សាយ និងសុខុមាលភាពសាធារណៈ៖ ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ និងគម្រោងសុខុមាលភាពសាធារណៈ។

ប្រទេសទាំងពីរក៏បានចេញសេចក្តីប្រកាសរួមមួយ ដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យស៊ីជម្រៅ និងពន្លឿនការអភិវឌ្ឍន៍សហគមន៍ចិន-វៀតណាម ដែលមានផលប្រយោជន៍រួមជាយុទ្ធសាស្ត្រ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim

ចំណែកទស្សនកិច្ចលោកនៅទីក្រុងគូឡាឡាំពួ ប្រទេសចិន និងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈចំនួន ៣១ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការលើកកម្ពស់ពាណិជ្ជកម្មលើសេវាកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍សួនឧស្សាហកម្ម។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គម្រោងរួមគ្នាក្នុងការដឹកជញ្ជូនផ្លូវដែក និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម និងសន្តិសុខស្បៀង ពង្រីកការនាំចេញកសិផលទៅកាន់ប្រទេសចិន និងធានាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀង។ កិច្ចសហការផ្នែកវប្បធម៌ និងវិទ្យាសាស្ត្រ គំនិតផ្តួចផ្តើមដូចជា "ការសន្ទនារវាងលទ្ធិខុងជឺ និងអរិយធម៌ឥស្លាម" មន្ទីរពិសោធន៍រួម និងកិច្ចសហប្រតិបត្តិការក្នុងបញ្ញាសិប្បនិម្មិត៕

Khcct banner

អត្ថបទទាក់ទង