
អាម៉េរិក៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានផ្ញើសារអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រណៃណីខ្មែរ និង ជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរ ទាំងនៅក្នុងប្រទេសកម្ពុជា ឱ្យជួបតែសំណាងល្អ និង ព័រជ័យគ្រប់ប្រការ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រណៃណីខ្មែរ។នេះបើយោងតាមគេហទំព័រក្រសួងការបរទេសអាម៉េរិក។
ក្នុងសារជូនពរនោះ លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក Marco Rubio បានគូសបញ្ជាក់ ពីគោលជំហររបស់អាម៉េរិក នឹងបន្តធ្វើជាដៃគូជាមួយកម្ពុជា ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ៕