
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ចេញផ្សាយវីដេអូ«គុនខ្មែរ»ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ចម្រុះ និងបង្ហាញពីកីឡាវាយគុនបុរាណរបស់កម្ពុជា ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្នុងវីដេអូនេះ Dan ដែលជាមន្ត្រី្កការទូតអាម៉េរិកដែលទើបមកកម្ពុជា ដល់ត្រូវបានណែនាំអំពីក្បាច់គុនចម្រុះ គុនខ្មែរ។

ស្ថានទូតសហរដ្ឋអាម៉េរិកនៅភ្នំពេញ ជូនពរជ័យដល់ប្រជាជនកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ 2025! ដើម្បីអបអរសាទរក្នុងពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានកិត្តិយសក្នុងការបង្ហាញវីដេអូចូលឆ្នាំខ្មែររបស់យើងដែលបង្ហាញពី «គុនខ្មែរ» ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ចម្រុះ និងបង្ហាញពីកីឡាវាយគុនបុរាណរបស់កម្ពុជា។ យើងសូមអញ្ជើញលោកអ្នកចូលរួមរីករាយទស្សនា និងធ្វើការចែករំលែកវីដេអូដែលមានក្នុងបណ្តាញសង្គម Facebook, YouTube, Instagram, ឬ X។

ក្នុងវីដេអូនេះ Dan ដែលជាមន្ត្រី្កការទូតអាមេរិកដែលទើបមកកម្ពុជា ដល់ត្រូវបានណែនាំអំពីក្បាច់គុនចម្រុះ គុនខ្មែរ។ លោកបានទទួលការហ្វឹកហាត់ពីកញ្ញា សំ ថារ័ត្ន ដែលជាអ្នកឈ្នះមេដាយប្រាក់នៃការប្រកួត MMA ពិភពលោកឆ្នាំ 2023 និងបានចូលរួមក្នុងការបណ្តុះបណ្តាលយ៉ាងតឹងរឹងរយៈពេលប៉ុន្មានខែដើម្បីប្រកួតក្នុងការប្រកួតមិត្តភាពគុនខ្មែរ។ ជាលទ្ធផល ៖ មិត្តភាពឈ្នះលើការប្រកួតនេះ ដែលជាសញ្ញានៃការរួបរួម និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ជូនពរមិត្តភក្តិរបស់យើងនៅប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកឱ្យទទួលបានសុភមង្គល សេចក្តីរីកចម្រើន និងសុខភាពល្អនៅក្នុងឆ្នាំម្សាញ់!