681 ezgif.com resize
Swift cc time

«ក្មេងទំនើង»ជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅចូលឆ្នាំនៅក្នុងពន្ធនាគារ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កន្លះខែមុនចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងទំនើងជិត ២០ករណី ដោយឃាត់ខ្លួនយុវជនជាសរុបជិត១០០នាក់ បញ្ជូនទៅតុលាការ និងទទួលបញ្ជូនតទៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតចូលមកដល់ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់វិធានការដ៏ម៉ឺងម៉ាត់ ដោយណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ដឹកនាំបញ្ជាទៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បង្ក្រាបក្រុមក្មេងទំនើងដែលបង្កការអុកឡុកក្នុងសង្គម។

គួរបញ្ជាក់ថា ក្រុមក្មេងទំនើងជិត១០០នាក់ ដែលត្រូវបានបង្ក្រាប និងបញ្ជូនទៅពន្ធនាគារ ក្នុងរយៈពេលប្រមាណកន្លះខែកន្លងមកនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ៕

Khcct banner

អត្ថបទទាក់ទង