681 ezgif.com resize
Swift cc time

ឧត្តមសេនីយ៍ត្រី ឈាវ មុន្និន ត្រូវបាន«លុបឈ្មោះ»ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្រោយល្មើសវិន័យកងទ័ព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ បុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្រោយល្មើសវិន័យកងទ័ព បង្ហាញរូបភាព និងអាកប្បកិរិយាមិនសមរម្យនៅតាមបណ្តាញសង្គម Tik Tok។

នាពេលថ្មីៗនេះ បុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ មានការបង្ហោះនូវវីដេអូមួយចំនួន នៅក្នុងបណ្តាញសង្គម TikTok ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

គួរបញ្ជាក់ថា ក្រោយពីការបង្ហោះរបស់លោក ឈាវ មុន្និន ធ្វើឲ្យប៉ះពាល់ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងការពារជាតិ នាថ្ងៃទី១ ខែមេសា បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដោយក្រោយមកបុគ្គលឈ្មោះ ឈាវ មុន្និន ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ៕


Khcct banner

អត្ថបទទាក់ទង