Cctime 6monthsfree desktop
Cc times  web banner kh (2)

តំណាងសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុង«ជំនួបធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ តំណាងសមាគមឧកញ៉ាកម្ពុជា លោកវេជ្ជបណ្ឌិត ជា សុខឃាង និងសហការី បានចូលរួមក្នុង«ជំនួបធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥» នៅសណ្ឋាគារ Fairfield by Marriot ក្រោមអធិបតីភាព លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងយល់ និងស្វែងរកឱកាសចាប់ដៃគូវិនិយោគ។

កម្មវិធី«ជំនួបធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥» ត្រូវបានរៀបចំឡើងដោយ សហព័ន្ធឧស្សាហកម្មឥណ្ឌា រដ្ឋតាមិល ណាឌូ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីភាពរីកចម្រើននៃវិស័យវាយនភណ្ឌដែលជាវិស័យលេចធ្លោនិងអាទិភាព នៃរដ្ឋតាមិល ណាឌូ ប្រទេសឥណ្ឌា ជាពិសេសផលិតកម្មអំបោះ និងក្រណាត់ ក៏ដូចជាស្វែងយល់ និងស្វែងរកឱកាសចាប់ដៃគូវិនិយោគក្នុងវិស័យវាយនភណ្ឌជាមួយធុរជនកម្ពុជាផងដែរ។

សហព័ន្ធឧស្សាហកម្មឥណ្ឌារដ្ឋ តាមិល ណាឌូ បានដឹកនាំគណៈប្រតិភូធុរជនឥណ្ឌា ១១ក្រុមហ៊ុនដែលសុទ្ធសឹងជាអ្នកជួញដូរក្នុងវិស័យវាយនភណ្ឌប្រកបដោយសក្ដានុពល។ ក្នុងជំនួបធុរកិច្ចនេះ សមាជិកសមាគមឧកញ៉ាកម្ពុជាបានទស្សនាការដាក់តាំងបង្ហាញផលិតផលក្រណាត់ជាច្រើនប្រភេទនិងបានជួបផ្គូផ្គងធុរកិច្ច ផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយភាគីឥណ្ឌាគ្នាទៅវិញទៅមកសម្រាប់កិច្ចសហការធុរកិច្ចនាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង