Cctime 6monthsfree desktop
Cc times  web banner kh (2)

ឧត្ដរមានជ័យជាប់«ជ័យលាភី»ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ឧត្ដរមានជ័យ៖ ឧត្ដរមានជ័យទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅក្នុងខេត្ត-ក្រុង នៅកម្ពុជា។ 

ខេត្តឧត្ដរមានជ័យ បានទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដែលបានឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងបង្គន់អនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ក្នុងសហគមន៍មូលដ្ឋានក្រុង ខេត្ត និងជនបទ។

បើតាមលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន នៅទូទាំងខេត្តឧត្ដរមានជ័យ មាន ៥ក្រុង ស្រុក ១៤ឃុំ ៥សង្កាត់ និង៣០៨ភូមិ ប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន គិតជាភាគរយស្មើនឹង ៩២% និងខ្នងផ្ទះដែលប្រើបង្គន់រួមគិតជាភាគរយស្មើនឹង ៨%។ ដូចនេះស្ថានភាពប្រតិបត្តិអនាម័យរបស់ប្រជាពលរដ្ឋនៅទូទាំង ខេត្តឧត្ដរមានជ័យ សម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ១០០% ។

បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៧,៤០% និងអនាម័យ ៩២,៤០% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង