681 ezgif.com resize
Swift cc time

រដ្ឋ«បញ្ជៀសផ្លូវ»មួយចំនួន កំឡុងពេលចូលឆ្នាំខ្មែរ នៅសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨៖០០នាទីព្រឹក រហូតដល់កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨៖០០នាទីព្រឹក នៅតាមកំណាត់ផ្លូវមួយចំនួនរួមមាន៖ កំណាត់រុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចរង្វង់មូលស្ពានព្រះរាជដំណាក់ ដល់ចំណុច ស្តុបសារមន្ទីរជាតិអង្គរ, កំណាត់ផ្លូវមុខមហាសណ្ឋាគារអង្គរ(Raffles Grand Hotel d'Angkor) កំណាត់ផ្លូវ បរិវេណតំបន់ព្រះរាជដំណាក់ និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ ជាក់ស្តែង។

បន្ថែមពីនេះ កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចស្តុបស៊ីវុត្ថា, កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹងសៀមរាប) ចាប់ពីចំណុចរង្វង់មូលស្ពានថ្ម ព្រះរាជដំណាក់ ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីចំណុចស្ពានវត្តរាជបូណ៌ ដល់រង្វង់មូលនាគបាញ់ទឹក និងបណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប, កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹងសៀមរាប) ចាប់ពីចំណុចផ្លូវច្រមុះជ្រូក ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីស្ពានវត្តរាជបូណ៌ ដល់ស្ពានវត្តវត្តពោធិ៍លង្កា និងបណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។

ការបញ្ចៀសចរាចរនេះ រួមទាំង កំណាត់ផ្លូវស៊ីវុត្ថា ចាប់ពីចំណុចស្តុបសម្តេចទេពវង្ស ដល់រង្វង់មូលនាគបាញ់ទឹក និង កំណាត់ផ្លូវសំខាន់ៗចូលមកកាន់ផ្លូវស៊ីវុត្ថា ក្នុងភូមិសាស្ត្រតំបន់ផាប់ស្រ្កឹត, កំណាត់ផ្លូវក្នុងតំបន់ផាប់ស្រ្កឹត ផ្សារចាស់ និងកំណាត់ផ្លូវ ២ធ្នូ, កំណាត់ផ្លូវវិថី ៧ មករា ចាប់ពីចំណុចស្តុបវត្តដំណាក់ ដល់ចំណុចរង្វង់មូលស្ពាន វត្តដំណាក់។

ប្រជាពលរដ្ឋដែលមានបំណងទៅលេងកម្សាន្តនៅសង្ក្រាន្តខេត្តសៀមរាប អាចចតរថយន្តនៅ ទីតាំង វិទ្យាល័យ ១០ មករា ១៩៧៩, ដីឡូត៍តារាងកីឡាបាល់ទះ (ក្រោយមន្ទីរពេទ្យកុមារអង្គរ), ទីតាំងអតីតអាងក្រពើ, សាលាបឋមសិក្សាសម្ដេច ជាស៊ីម, សាលាបឋមសិក្សាស្ទឹងថ្មី, វត្តដំណាក់, វត្តពោធិ៍លង្កា, ដីឡូត៍ខាង លិចមហាសណ្ឋាគារអង្គរ (Raffles Grand Hotel d'Angkor), ដីឡូត៍ខាងក្រោយ សារមន្ទីរជាតិអង្គរ, ដីឡូត៍ខាងជើងសណ្ឋាគារអង្គរសេនជូរី, ដីឡូត៍ខាងត្បូង ហាងអាហារប៊ូហ្វេស្រីខូច និងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញ របស់កម្លាំងមានសមត្ថកិច្ចតាមភាពជាក់ស្តែង៕


Khcct banner

អត្ថបទទាក់ទង