
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនក្នុងតំបន់ភ្នំ Kanlaon នៅលើកោះ Negros ក្នុងប្រទេសហ្វីលីពីនបានចេញសារព្រមាននិងជម្លៀសពលរដ្ឋចេញពីកន្លែងបំផ្ទុះភ្នំភ្លើងចេញផ្សែងហុយត្រលោមទៅលើអាកាសក្នុងកម្ពស់ដល់ទៅ ៤០០០ម៉ែត្រ។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) បានរាយការណ៍ថា ការផ្ទុះនេះមានរយៈពេលជិតមួយម៉ោង ដោយបានបញ្ចប់បានរលត់វិញនៅម៉ោងជាង ៧ ព្រឹក។

ភ្នំភ្លើងនេះបានផ្ទុះនិងបំភាយចេញផេះយ៉ាងខ្មៅខ្មួលខ្មាញ់ទៅលើអាកាសដែលមានកម្ពស់ដល់ទៅ ៤០០០ម៉ែត្រ ភ្លាមៗនៅមិនទាន់មានរបាយការណ៍អំពីអ្នករបួស ឬការខូចខាតរចនាសម្ព័ន្ធនោះទេ។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានរក្សាការប្រកាសអាសន្នកម្រិត ៣ សម្រាប់ពលរដ្ឋរស់នៅតាមតំបន់ភ្នំ Kanlaon និងអំពាវនាវឲ្យស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថាភ្នំភ្លើង Kanlaon ដែលមានកម្ពស់ ២,៤៣៥ ម៉ែត្រ ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មច្រើតែរងការផ្ទុះចំនួន ២៤ផ្សេងទៀតរបស់ប្រទេសហ្វីលីពីន។ ការផ្ទុះចុងក្រោយរបស់ភ្នំភ្លើងនេះបានកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ ២០២៤ ដែលនាំទៅដល់ការជម្លៀសអ្នកស្រុករាប់ពាន់នាក់៕