Smart saver cctime web bannertif

ចិនប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក និងប្រកាសយកពន្ធលើទំនិញអាម៉េរិក៣៤%បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងយកពន្ធ ៣៤% បន្ថែមលើការនាំចូលទំនិញរបស់សហរដ្ឋអាម៉េរិកទាំងអស់នៅសប្តាហ៍ក្រោយដែលនឹងចូលជាធរមាននៅថ្ងៃទី ១០ សប្តាហ៍ក្រោយ ដែលនេះជាការឆ្លើយតបទៅកាន់សហរដ្ឋអាម៉េរិកវិញដែលបានប្រកាសបន្ថែមពន្ធលើប្រទេសចិនសរុបឡើងដល់ទៅ ៥៤%នៃការនាំចូលទំនិញចិនចូលសហរដ្ឋអាម៉េរិក។ ចំណាត់ការចិននេះធ្វើឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះក្រោយពីលោកត្រាំប្រកាសបន្ថែមពន្ធជាច្រើននៅទូទាំងសកលលោកបន្ថែមពន្ធលើការនាំចូលទំនិញប្រទេសនាៗចូលក្នុងទឹកដីអាម៉េរិក។

យោងតាមសេចក្តីថ្លែងការណ៍របស់ចិនប្រទេសចិនបានអនុវត្តការរឹតបន្តឹងការនាំចេញលើធាតុកម្រសំខាន់ៗ និងបានបញ្ឈប់ការនាំចូលពីក្រុមហ៊ុនបសុបក្សីមួយចំនួនរបស់សហរដ្ឋអាម៉េរិក ដោយលើកឡើងពីការព្រួយបារម្ភអំពីសុខភាព។ ជាងនេះទៅទៀត ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដោយថ្កោលទោសពន្ធគយរបស់សហរដ្ឋអាម៉េរិកថាជាពន្ធឯកតោភាគី និងបង្កគ្រោះថ្នាក់ដល់ស្ថិរភាពពាណិជ្ជកម្មពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង