
បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យក្រុមហ៊ុនអ៊ឺរ៉ុបផ្អាកការវិនិយោគនៅសហរដ្ឋអាម៉េរិកជាការឆ្លើយតបទៅនឹងការដាក់ពន្ធគយនាពេលថ្មីៗនេះរបស់ប្រធានាធិបតី Donald Trump លើទំនិញអឺរ៉ុប។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកតំណាងឧស្សាហកម្មបារាំង លោក Macron បានប្រកាសចាត់ទុកអំពីពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិកថាជាអំពើព្រៃផ្សៃ និងគ្មានមូលដ្ឋានច្បាស់លាស់ លោកអំពាវនាវឲ្យសហភាពអ៊ឺរ៉ុបសាមគ្គីភាពគ្នាក្នុងការដោះស្រាយវិធានការពាណិជ្ជកម្មនាៗ។

បើតាមលោក Emmanuel Macron ការវិនិយោគនាពេលអនាគត ការវិនិយោគដែលបានប្រកាសនៅក្នុងសប្តាហ៍ចុងក្រោយនេះ គួរតែត្រូវបានផ្អាកមួយរយៈ ដរាបណាស្ថានភាពជាមួយសហរដ្ឋអាម៉េរិកមិនត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់។ ការអំពាវនាវរបស់លោកនេះមានគោលបំណងបង្ហាញអំពីសាមគ្គីភាពរបស់អឺរ៉ុបរួបរួម និងបង្កើនឥទ្ធិពលសេដ្ឋកិច្ចសមូហភាពក្នុងការឆ្លើយតបទៅនឹងពន្ធគយរបស់សហរដ្ឋអាម៉េរិក។ Macron បានរិះគន់ពន្ធគយទាំងនេះ ដោយលោក Macron ស្នើថា អឺរ៉ុបគួរតែពិចារណាវិធានការសងសឹក ដែលអាចកំណត់គោលដៅលើសេវាឌីជីថល និងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថារដ្ឋបាលសហរដ្ឋអាម៉េរិកបានប្រកាសដំឡើងពន្ធ ២០% លើការនាំចូលទំនិញពីសហភាពអឺរ៉ុប ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មដែលអាចកើតមាន។ គណៈកម្មាការអឺរ៉ុបបច្ចុប្បន្នកំពុងវាយតម្លៃការឆ្លើយតបក្នុងការប្រកាសពន្ធគយត្រឡប់ទៅអាម៉េរិកវិញ៕