Smart saver cctime web bannertif

វៀតណាមថាពន្ធអាម៉េរិក៤៦%មកលើខ្លួនជាអំពើអយុត្តិធម៌

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វៀតណាម៖ វៀតណាមបានសម្តែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការដំឡើងពន្ធ ៤៦% លើការនាំចេញរបស់ខ្លួន វៀតណាមចាត់ទុកចំណាត់ការពន្ធថ្មីនេះថាជាភាពអយុត្តិធម៌និងមិនស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានគូសបញ្ជាក់នៅថ្ងៃសុក្រនេះថាវៀតណាមមានការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការដំឡើងពន្ធសងសឹកលើការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិក។លោកស្រីយើងជឿជាក់ថាការសម្រេចចិត្តនេះគឺមិនស៊ីសង្វាក់គ្នានឹងការពិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang

សម្រាប់លោកស្រីផ្ទាល់វៀតណាមនឹងបន្តធ្វើការជាមួយសហរដ្ឋអាម៉េរិកក្នុងស្មារតីស្ថាបនា និងសហប្រតិបត្តិការ ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង រួមចំណែកដល់ការអភិវឌ្ឍន៍ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងបំពេញផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានស្នើជាផ្លូវការឱ្យសហរដ្ឋអាម៉េរិកពន្យារពេលការអនុវត្តពន្ធគយទាំងនេះ ហើយចូលរួមការចរចាដើម្បីស្វែងរកដំណោះស្រាយដែលមានផលប្រយោជន៍ទៅវិញទៅមក។

ពន្ធគយនេះត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មសំខាន់ៗរបស់វៀតណាម រួមមានសម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម និងគ្រឿងអេឡិចត្រូនិក។ ក្រុមហ៊ុនធំៗលើពិភពលោកដូចជា Nike និង Adidas ដែលពឹងផ្អែកខ្លាំងលើការផលិតរបស់វៀតណាម អាចប្រឈមនឹងការកើនឡើងនៃថ្លៃដើម ដែលនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង