Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំកម្មវិធី«កំពង់ស្ពឺសង្ក្រាន្ត»រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥ ចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំកម្មវិធី «កំពង់ស្ពឺ សង្ក្រាន្ត» នៅទីតាំងរង្វង់មូលវិមានឯករាជ្យខេត្តកំពង់ស្ពឺ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួមអបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។

យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចាប់ពីនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការ ជាមួយមន្ទីរអង្គភាព ក្រុងស្រុក ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមហ៊ុន សហគ្រាស នឹងរៀបចំកម្មវិធី «កំពង់ស្ពឺ សង្ក្រាន្ត» នៅទីតាំងរង្វង់មូលវិមានឯករាជ្យខេត្តកំពង់ស្ពឺ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួមអបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។

កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង ១០:០០នាទី ព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជា ច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស ការរាំលេងកម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយ នានាជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យកាន់តែមានភាព អធិកអធម នៅតាមបណ្តាក្រុង ស្រុក ក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំងសំខាន់ៗ មួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាម តាមភូមិ សម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង