Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរជាតិអប្សរា រៀបចំបំពេញដីធ្វើចំណតយានយន្តបន្ថែម នៅខាងត្បូងខ្លោងទ្វារទន្លេអុំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានរៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។

លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងឆ្លងកាត់។ ដូច្នេះហើយទើប អាជ្ញាធរជាតិអប្សរា បានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។

លោក សុវណ្ណដេត បន្ថែមថា ក្រោយពីរៀបចំទីតាំងចំណតនៅខាងត្បូងខ្លោងទ្វារទន្លេអុំនេះរួចហើយ បានធ្វើឲ្យងាយស្រួលក្នុងការចតយានយន្ត កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុចំពោះភ្ញៀវទេសចរ និងអ្នកបើកបរឆ្លងកាត់ទីតាំងខ្លោងទ្វារទន្លេអុំនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង