Cctime 6monthsfree desktop
Cc times  web banner kh (2)

អ៊ីរ៉ង់ព្រមានប្រើអាវុធ«នុយក្លេអ៊ែរ»បើអាម៉េរិកហានវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ ជាការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗពីប្រធានាធិបតីអាម៉េរិក លោក Donald Trump លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានទៅអាម៉េរិកវិញវិញថាអ៊ីរ៉ង់នឹងគ្មានជម្រើសក្រៅពីការប្រើអាវុធនុយក្លេអ៊ែរត្រឡប់វិញឡើយប្រសិនបើត្រូវបានវាយប្រហារដោយសហរដ្ឋអាម៉េរិក ឬសម្ព័ន្ធមិត្តរបស់អាម៉េរិកណាម្នាក់ចូលក្នុងប្រទេសអ៊ីរ៉ង់។

លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់អ៊ីរ៉ង់

ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់លោក Ali Larijani បានឆ្លើយតបទៅការព្រមានរបស់ត្រាំថាអ៊ីរ៉ង់មិនមានបំណងណាមួយប្រើអាវុធនុយក្លេអ៊ែរឡើយ ក៏ប៉ុន្តែការឈ្លានពានណាមួយពីអាម៉េរិក រឺ សម្ព័ន្ធមិត្តនឹងបង្ខំអ៊ីរ៉ង់សម្រេចប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Khamenei ក៏ធ្លាប់បានព្រមានដែលថាអ៊ីរ៉ង់នឹងផ្តល់ការវាយប្រហារយ៉ាងខ្លាំងក្លាប្រឆាំងនឹងសហរដ្ឋអាម៉េរិក ប្រសិនបើការគំរាមកំហែងណាមួយប៉ះពាល់ដល់ទឹកដីអ៊ីរ៉ង់។

គួរបញ្ជាក់ថាប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយព្រមានយ៉ាងខ្លាំងក្លាថា ប្រសិនបើទីក្រុងតេអេរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី នោះអ៊ីរ៉ង់នឹងប្រឈមមុខនឹងការទម្លាក់គ្រាប់បែកពីអាម៉េរិកដូចដែលពួកគេមិនដែលធ្លាប់ឃើញពីមុនមកមកឡើយ។ ការគំរាមកំហែងរបស់លោកត្រាំនេះកើតឡើងបន្ទាប់ពីការបដិសេធរបស់អ៊ីរ៉ង់ចំពោះការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ សហរដ្ឋអាម៉េរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ទៅកាន់កោះ Diego Garcia ដែលជាកោះរបស់អង់គ្លេសក្នុងមហាសមុទ្រឥណ្ឌា ដែលជាសញ្ញាបង្ហាញពីការកើនឡើងដែលអាចកើតមាននៅក្នុងការត្រៀមលក្ខណៈវាយប្រហារចូលអ៊ីរ៉ង់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង