Cctime 6monthsfree desktop
Cc times  web banner kh (2)

ដូណាល់ត្រាំព្រមានទម្លាក់«គ្រាប់បែក»ចូលអ៊ីរ៉ង់បើមិនចូលតុចចារនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយព្រមានយ៉ាងខ្លាំងក្លាថា ប្រសិនបើទីក្រុងតេអេរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី នោះអ៊ីរ៉ង់នឹងប្រឈមមុខនឹងការទម្លាក់គ្រាប់បែកពីអាម៉េរិកដូចដែលពួកគេមិនដែលធ្លាប់ឃើញពីមុនមកមកឡើយ។ ការគំរាមកំហែងរបស់លោកត្រាំនេះកើតឡើងបន្ទាប់ពីការបដិសេធរបស់អ៊ីរ៉ង់ចំពោះការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

បន្ថែមពីលើការគំរាមកំហែងនៃសកម្មភាពយោធា លោកប្រធានាធិបតី ត្រាំ ក៏បានលើកឡើងពី ការដំឡើងពន្ធបន្ថែមលើប្រទេសអ៊ីរ៉ង់ ដែលស្រដៀងទៅនឹងច្បាប់ដែលបានអនុម័តកាលពី ៤ ឆ្នាំមុនភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាម៉េរិកនិងអ៊ីរ៉ង់នេះកើតឡើយដោយសារតែអ៊ីរ៉ង់បានបន្តអភិវឌ្ឍន៍នុយក្លេអ៊ែរបស់ខ្លួនកាន់តែច្រើនឡើងដែលបង្កការភ័យខ្លាច និងប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅក្នុងតំបន់ មជ្ឈិមបូព៌ា។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei

ជាមួយគ្នានេះដែរសហរដ្ឋអាម៉េរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ទៅកាន់កោះ Diego Garcia ដែលជាកោះរបស់អង់គ្លេសក្នុងមហាសមុទ្រឥណ្ឌា ដែលជាសញ្ញាបង្ហាញពីការកើនឡើងដែលអាចកើតមាននៅក្នុងការត្រៀមលក្ខណៈវាយប្រហារចូលអ៊ីរ៉ង់។

គួរបញ្ជាក់ថាអ៊ីរ៉ង់-អាម៉េរិក ធ្លាប់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការចរចាកម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់)។ កិច្ចព្រមព្រៀងនេះមានគោលបំណងកំណត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០១៨ លោកត្រាំក៏សម្រេចចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដោយលោកយល់ឃើញថាកិច្ចព្រមព្រៀងនេះគ្រាន់តែពន្យារពេលសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាជាងការបញ្ឈប់ជាអចិន្ត្រៃយ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង