Cctime 6monthsfree desktop
Cc times  web banner kh (2)

«ស្ពានបេតុងស្ទឹងឆ្វេង»នៅខេត្តកំពង់ចាម ប្រវែង ៨៤ម៉ែត្រ បានបើកការរដ្ឋានសាងសង់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ចាម៖ គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានបានបើកការរដ្ឋានសាងសង់ហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋអាស្រ័យផលតាមឆ្លងកាត់ស្ទឹងឆ្វេង។

ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាតំណាងខ្ពង់ខ្ពស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណប្រតិភូ ពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ។

គម្រោងដែលស្ថាបនាពេលនេះ រួមមាន ស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពានប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសង ហើយគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ។ គោលបំណងនៃការស្ថាបនានេះធ្វើឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងតំបន់នោះ ឱ្យមានភាពងាយស្រួល និងសុវត្ថិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង