
ភ្នំពេញ៖ ក្រុមរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីសំពះគ្រូមុនចេញដំណើរទៅចូលរួមសម្តែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅខេត្តសៀមរៀប ដែលដឹកនាំដោយប្រធាន និងអនុប្រធាន នៃក្រុមរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ។
ក្នុងឱកាសនោះ ប្រធានក្រុមការងារក្រុមរបាំបុរាណ ប្រពៃណី និងប្រជាប្រិយបានមានមតិសំណេះសំណាល ក៏ដូចជាណែនាំ និងចែករំលែកបទពិសោធន៍នៃការចូលរួមកន្លងមក ទៅកាន់យុវជនស្ម័គ្រចិត្ត អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីឱ្យយុវជនទាំងបានយល់កាន់តែច្បាស់ដើម្បីត្រៀមខ្លួនក្នុងការចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ឲ្យបានទៅយ៉ាងរលូនល្អ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មីនៅឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ«ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ដោយមានការចូលរួមសម្តែងដោយសិល្បៈករ បុរាណ ប្រពៃណី ប្រជាប្រិយ និងសម័យ មកបង្ហាញពីវប្បធម៌ខ្មែរដ៏ប្រពៃ ការលេងល្បែងប្រជាប្រិយ និងការរាំ ច្រៀងកម្សាន្តផ្សេងៗទៀត៕


