Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងអប់រំកម្ពុជា ចាត់ទុកការឱ្យ«ចំណាត់ថ្នាក់អប់រំ»កម្ពុជាក្នុងកម្រិតទាប គឺធ្វើឡើងមិនបានត្រឹមត្រូវតាម បច្ចេកទេស វិទ្យាសាស្ត្រ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងអប់រំកម្ពុជា បានធ្វើការឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី ១២០ ក្នុងចំណោមប្រទេសលើសកលលោក។ ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំ។

ក្រសួងអប់រំកម្ពុជា ចាត់ទុកការឱ្យចំណាត់ថ្នាក់អប់រំកម្ពុជាក្នុងកម្រិតទាប គឺធ្វើឡើងមិនបានត្រឹមត្រូវតាម បច្ចេកទេស វិទ្យាសាស្ត្រ ទី១៖ ការចាត់ចំណាត់ថ្នាក់អប់រំរបស់ World Population Review បានធ្វើឡើងតាមរយៈការស្ទង់មតិ មនុស្សរាប់ពាន់នាក់នៅទូទាំង៧៨ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែក លើការឆ្លើយតបនៃការស្ទង់មតិនេះ។ ការស្ទង់មតិផ្នែកអប់រំបានផ្ដោតលើចំណុច ៣ រួមមាន៖ ប្រព័ន្ធអប់រំ សាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ ការចូលរៀននៅសកលវិទ្យាល័យនៅទីនោះ និងការអប់រំ ប្រកបដោយគុណភាពខ្ពស់។ វិធីសាស្ត្រនៃការចាត់ចំណាត់ថ្នាក់អប់រំផ្អែកលើការស្ទង់មតិ និងយល់ឃើញ ជាសាធារណៈបែបនេះ ក៏កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួន ផងដែរ។ 

ជាក់ស្ដែង ការវាយតម្លៃរបស់ World Population Review បានចាត់ចំណាត់ថ្នាក់អប់រំនៅប្រទេស ទីម័រខាងកើតប្រសើរជាងប្រទេសម៉ាឡេស៊ី ខណៈពេលដែលប្រទេសទីម័រខាងកើតកំពុងប្រឈមនឹង បញ្ហាជាច្រើនក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ប្រទេសទីម័រខាងកើតនៅពុំទាន់បានចូលរួម អនុវត្តកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឡើយ ខណៈពេលដែល ប្រទេសម៉ាឡេស៊ីឈានមុខទាំងផ្នែកបរិមាណ និងគុណភាពលើវិស័យអប់រំ ជាពិសេសលទ្ធផលនៅក្នុង រង្វាយតម្លៃអន្តរជាតិ - PISA ដូចគ្នានេះដែរ ការចាត់ចំណាត់ថ្នាក់អប់រំរបស់ប្រទេសឡាវប្រសើរជាង ប្រទេសថៃ ខណៈដែលប្រទេសឡាវមិនទាន់បានចូលរួមក្នុងរង្វាយតម្លៃអន្តរជាតិ PISA ហើយប្រទេសថ បានចូលរួមពេញលេញ និងមានសាកលវិទ្យាល័យជាច្រើនដែលមានការទទួលស្គាល់ទាំងកម្រិតតំបន់ និងអន្តរជាតិ។ ប្រទេសឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងប្រទេសកម្ពុជា និងប្រទេសថ នៅឡើយទេ ទាំងការអប់រំចំណេះទូទៅ និងឧត្តមសិក្សា។

ទី២៖ ជាលក្ខណៈវិទ្យាសាស្ត្រ ការចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្ត ជាច្រើន ដូចជា៖ហេដ្ឋារចនាសម្ព័ន្ធអប់រំ - ភាពអាចរកបាននៃសាលារៀន ថ្នាក់រៀន បណ្ណាល័យ មន្ទីរពិសោធន៍ និង ការរួមបញ្ចូលបច្ចេកវិទ្យា កម្ពុជាបានបង្កើនការវិនិយោគលើការសាងសង់សាលារៀនគ្រប់ទីកន្លែង ដើម្បីបង្កើនចំនួនសិស្សចូលរៀន។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការអប់រំស្នែមនៅកម្រិត សាលារៀន ជាពិសេសនៅកម្រិតមធ្យមសិក្សា តាមរយៈការវិនិយោគលើផ្នែករឹង និងផ្នែកទន់។ មកទល់ពេលបច្ចុប្បន្ន សាលារៀនជំនាន់ថ្មី និងវិទ្យាល័យធនធាន បាននិងកំពុងដើរតួនាទីយ៉ាង សកម្មក្នុងការជំរុញការអប់រំស្ទែម (STEM) តាមរយៈការអនុវត្តពិសោធន៍វិទ្យាសាស្ត្រ នៅក្នុងបន្ទប់ ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់ ICT បន្ទប់ពហុបំណង និងបណ្ណាល័យសតវត្សទី២១ និងការជួយគាំទ វិទ្យាល័យបណ្ដាញដទៃទៀត។

ជារួម ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និង គុណភាព។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដែលទាមទារឱ្យភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្ន ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង