
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំថាខ្លួនមានផ្លូវក្នុងការបន្តកាន់អំណាចជាប្រធានាធិបតីក្នុងអាណត្តិថ្មីទោះបីជារដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យត្រឹមតែពីរអាណត្តិក៏ដោយ។ ការអះអាងដោយលោកបញ្ជាក់ថាមិនមែនជាការលេងសើចនេះធ្វើឡើងក្នុងបទសម្ភាស៍ជាមួយនិងកាសែត NBC ដែលបានចោទសួរលោកថាតើលោកនឹងបន្តកាន់អំណាចក្នុងការបោះឆ្នោតអាណត្តិថ្មីដែររឺទេ។

ថ្លែងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ NBC News ប្រធានាធិបតី ដូណាល់ត្រាំ បានសម្តែងការបើកចំហចំពោះលទ្ធភាពនៃការស្វែងរកផ្លូវបន្តធ្វើជាប្រធានាធិបតីអាណត្តិទី ៣ លោកបានចាត់ទុកការសម្រេចចិត្តរបស់លោកក្នុងការបន្តកាន់អំណាចអាណត្តិថ្មីនេះមិនមែនជាការលេងសើចឡើយ លោកបានបញ្ជាក់ទៀតថាលោកមានវិធីសាស្រ្តដើម្បីសម្រេចបាននូវរឿងនេះ ទោះបីជាមានការកំណត់រយៈពេលពីរអាណត្តិក៏ដោយ។

អ្នកជំនាញផ្នែកច្បាប់អះអាងថា វិធីសាស្រ្តរបស់លោកដូណាល់ត្រាំនេះនឹងបំពានលើវិសោធនកម្មច្បាប់របស់សហរដ្ឋអាម៉េរិក ដោយច្បាប់រដ្ឋធម្មនុញ្ញទី ២២ របស់អាម៉េរិកបានចែងថាសហរដ្ឋអាម៉េរិកហាមឃាត់បុគ្គលណាម្នាក់មិនឱ្យជាប់ឆ្នោតជាប្រធានាធិបតីច្រើនជាងពីរដងនោះទេ។ ដើម្បីបន្តអាណត្តិទីបី បានវិសោធនកម្មរដ្ឋធម្មនុញ្ញនិងត្រូវធ្វើម្តងទៀតហើយត្រូវចាំបាច់ត្រូវមានការអនុម័តដោយពីរភាគបីនៃទាំងសភា និងព្រឹទ្ធសភា៕