Cctime 6monthsfree desktop
Cc times  web banner kh (2)

USAGM៖ អាម៉េរិកគ្រោងនឹងបន្តផ្តល់ជំនួយដល់វិទ្យុអឺរ៉ុបសេរីនិង វិទ្យុសេរីភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកកំពុងពិចារណាសម្រេចលុបចោលការសម្រេចផ្អាកជំនួយទៅវិទ្យុអឺរ៉ុបសេរីនិង វិទ្យុសេរីភាពដើម្បីបញ្ចប់បណ្តឹងនៅតុលាការ។ ការប្រកាសគ្រោងនឹងបន្តជំនួយដល់វិទ្យុអឺរ៉ុបសេរីនិង វិទ្យុសេរីភាពសារជាថ្មីធ្វើឡើងវិញបន្ទាប់ពីមានការប្តឹងផ្តល់ទៅកាន់តុលាការអាម៉េរិកថាការបិទវិទ្យុដែលមានអាយុកាលរាប់ឆ្នាំនេះគឺធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញអាម៉េរិកបានចែង និងជាការគំរាមគំហែងដល់សិទ្ធសេរីភាពបច្ចេញមតិនិងព័ត៌មានក្នុងប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅល្ងាចថ្ងៃទី ២៦ ខែមីនា របស់វិទ្យុសេរីអឺរ៉ុប/វិទ្យុសេរីភាព (RFE/RL) បានគូសបញ្ជាក់ថាត្រូវទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ថាទីភ្នាក់ងារខ្លួនកំពុងលុបចោលលិខិតផ្អាកជំនួយវិទ្យុ RFE/RL សម្រាប់ឆ្នាំ ២០២៥ ហើយការសម្រេចបន្តផ្តល់ជំនួយឡើងវិញនឹងចូលជាធរមាននាពេលខាងមុខនេះ។

ការជូនដំណឹងពី USAGM ធ្វើតាមការសម្រេចកាលពីថ្ងៃអង្គារដោយចៅក្រម Royce Lamberth នៃតុលាការអាម៉េរិក ផ្តល់សំណើរបស់វិទ្យុ RFE/RL សម្រាប់ដីកាហាមឃាត់បណ្តោះអាសន្នប្រឆាំងនឹង USAGM (ប្រព័ន្ធផ្សព្វផ្សាយសកល) ជុំវិញការបញ្ចប់ដោយខុសច្បាប់នូវការផ្តល់មូលនិធិដែលសមស្របដោយសភារបស់វិទ្យុ RFE/RL ។

ប្រធានវិទ្យុអឺរ៉ុបសេរីនិង វិទ្យុសេរីភាពលោក Stephen Capus បានបានចាត់ទុកការផ្តល់ជំនួយសារឡើយវិញនេះគឺជាសញ្ញាលើកទឹកចិត្តមួយដែលថាប្រព័ន្ធផ្សព្វផ្សាយ RFE/RL នឹងអាចបន្តដូចដើមក្នុងការចែករំលែកព័ត៌មាននៅទូទាំងពិភពលោក។

គួរបញ្ជាក់ថាកាលពីប៉ុន្មានសប្តាហ៍មុនលោក ដូណាល់ ប្រធានាធិបតីអាម៉េរិក បានចុះហត្ថលេខាផ្តាច់ជំនួយ និង កាត់បន្ថយរបស់សហរដ្ឋអាម៉េរិក ពីទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលហៅកាត់ USAGM ហើយការសម្រេចនេះ បុគ្គលិកសរុបជាង១៣០០នាក់ នៃបណ្តាញព័ត៌មានរដ្ឋអាម៉េរិក Voice of America ឬ VOA ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ហើយការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៉ីសេរី និង វិទ្យុអឺរ៉ុបសេរី ត្រូវបានលុបចោល ដោយលោកលើកហេតុផលថាប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះបានចំណាយលុយពន្ធពលរដ្ឋអាម៉េរិកអស់រាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយលោកបានបញ្ជាក់ទៀតថាសព្វថ្ងៃនេះអ៊ឺរ៉ុបមានសន្តិភាព និងធិបតេយ្យពេញលេញហើយដូចច្នេះវាជាការប្រសើរនិងចំណេញលុយជាតិប្រសិនបើប្រព័ន្ធផ្សព្វផ្សាយទាំងពីរត្រូវបានបិទ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង