681 ezgif.com resize
Swift cc time

«អដ្ឋិធាតុ»កងទ័ពអាម៉េរិកពីររូប ស្លាប់ក្នុងសម័យសង្គ្រាមវៀតណាម កាលពី៥៥ឆ្នាំមុន ត្រូវបានរកឃើញនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ U.S. Embassy Phnom Penh, Cambodia

ភ្នំពេញ៖ អដ្ឋិធាតុ កងទ័ពអាម៉េរិកពីររូប ត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះអាម៉េរិក បានបាត់នៅខេត្តរតនគិរី កាលពី ៥៥ ឆ្នាំមុន នៅក្នុងសម័យសង្គ្រាមវៀតណាម ដោយបានរៀបចំពិធីអបអរសាទរការប្រគល់អដ្ឋិធាតុ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥។

ស្ថានទូតអាម៉េរិកនៅកម្ពុជា បានរៀបចំកម្មពិធីមួយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីអបអរសាទរការប្រគល់អដ្ឋិធាតុ ដែលត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះអាម៉េរិក ដែលបានបាត់នៅខេត្តរតនគិរី កាលពី ៥៥ឆ្នាំមុន នៅក្នុងសម័យសង្គ្រាមវៀតណាម ដោយមានការចូលរួមដោយ លោកស្រីភារធារីនៃស្ថានទូតអាម៉េរិក និងលោក សៀង ឡាប្រេស អនុប្រធាននៃគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។

ពិធីប្រគល់អដិ្ឋធាតុនេះ ជាលើកដំបូងនៅកម្ពុជា គិតតាំងពីឆ្នាំ ២០១៥ មក ហើយជាព្រឹត្តិការណ៍ដំសំខាន់ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើស្ថានភាពនៃការធ្លាក់យន្តហោះ និងទីតាំងបាត់ខ្លួននៃសមាជិកកងទ័ពទាំងពីរនាក់នោះ។ អដ្ឋិធាតុ ដែលបានរកឃើញ នឹងត្រូវបានដឹកយកទៅមន្ទីរពិសោធន៍របស់ DPAA នៅទីក្រុង Honolulu ដើម្បីធ្វើការវិភាគបន្ថែម ដើម្បីអាចកំណត់អត្តសញ្ញាណបានលើយុទ្ធជនទាំងនោះ។

គួរបញ្ជាក់ថា ឆ្នាំនេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយបានសហការគ្នាយ៉ាងខ្លាំងរវាងគណៈកម្មាធិការទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនកម្ពុជា និង DPAA បានធ្វើសកម្មភាពរុករកសមាជិកនៃកងទ័ពសហរដ្ឋអាម៉រិកចំនួន ៤៨នាក់ ដែលនៅស្ថិតក្នុងបញ្ជីបាត់ខ្លួននៅឡើយ នៅប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង