
ថៃ៖ ការិយាល័យនាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី២៦ ខែមីនា បានប្រកាសជូនដំណឹងដល់ប្រជាជនថៃអំពីការផ្តល់ប្រាក់លើកទឹកចិត្ត ៦០ភាគរយនៃប្រាក់ពិន័យ ទៅដល់ប្រជាពលរដ្ឋណាដែលហ៊ានរាយការណ៍ពី អ្នកលក់ និង ប្រើបារីអេឡិចត្រូនិក រហូតដល់ការចាប់ខ្លួន។
តាមច្បាប់ក្នុងស្រុកថៃ អ្នកដែលចាប់បានកាន់ ឬជក់បារីអេឡិកត្រូនិក នៅទីសាធារណៈនឹងប្រឈមនឹងការផាកពិន័យចំនួន ៥០០០ បាត ប្រហែលជាង ១ម៉ឺន៤ពាន់ដុល្លារអាម៉េរិក ហើយអ្នកផ្តល់ព័ត៌មានដល់អាជ្ញាធរនឹងអាចទទួលបានថវិកាលើកទឹកចិត្តបានប្រមាណ ៣០០០ បាត ប្រហែលជាជិត៩ពាន់ដុល្លារអាម៉េរិក។នេះបើយោងតាមការចុះផ្សាយកាសែត The Nation។
បើតាមអាជ្ញាធរថៃ វិធានការនេះ គឺគោលបំណងនៃការបង្រ្កាបនេះ គឺដើម្បីទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមអនីតិជន។
ក្នុងវិធានការនេះ អ្នកលក់អាចរងការពិន័យរហូតដល់ដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ហើយពិន័យប្រាក់ ៥ដង នៃទំហំទឹកប្រាក់នៃទំនិញ។អ្នករត់ពន្ធនាំចូលខុសច្បាប់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និង ពិន័យជាប្រាក់រហូតដល់ ៥ ដងនៃតម្លៃនៃផលិតផលរត់ពន្ធ។ អ្នកផ្តល់ព័ត៌មាន ត្រូវបានណែនាំឱ្យបញ្ចូលភស្តុតាងរូបថតនៅពេលដាក់ពាក្យបណ្តឹង ដែលពួកគេអាចធ្វើបានដោយអនាមិក៕