681 ezgif.com resize
Swift cc time

បញ្ចប់តួនាទីលោក ហែម គឹមសាធ ក្រោយយកប្រាក់៣៦០ដុល្លារពីពលរដ្ឋម្នាក់លើកែតម្រូវសំបុត្រកំណើត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្រ្តីស្រុកកងមាស។ 

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្រេចបញ្ចប់តួនាទី លោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្រ្តីស្រុកកងមាស បន្ទាប់ពីស្រាវជ្រាវរកឃើញថា លោកពិតជាយកប្រាក់ចំនួន៣៦០ដុល្លារ លើការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង លី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមលិខិតចេញដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម ណែនាំដល់អភិបាលស្រុកកងមាស រៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ដ្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងទៀត។ 

បើតាមលោក អ៊ុន ចាន់ដា បានណែនាំដល់រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្ដកំហុកឆ្លងបន្ដទៀត ត្រូវមានវិធានការតាមច្បាប់ ស្ដីពីសហលក្ខន្កិកៈមន្ដ្រីរាជការស៊ីវិល។

គួរបញ្ជាក់ថា ការបញ្ចប់មុខតំណែងនេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង តាមបណ្ដាញសង្គមថា លោក ហែម គឹមសាធ បានយកប្រាក់៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្ដកំពង់ចាម៕

Khcct banner

អត្ថបទទាក់ទង