Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងកើន២៦នាក់ ខណៈប្រទេសនេះកំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសកូរ៉េខាងត្បូង។ Yonhap

កូរ៉េខាងត្បូង៖ ហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសកូរ៉េខាងត្បូង បានសម្លាប់មនុស្សអស់២៦នាក់ និង ៣០នាក់ទៀតរងរបួស ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន។ភ្លើងឆេះព្រៃនេះ បានផ្តើមឆេះឡើង ស្រុកសានឆុង (Sancheong) ក្នុងខេត្តគ្យុងសាំងខាងត្បូង (South Gyeongsang) កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានបន្តរីករាលដាលដល់ស្រុកក្បែរនោះៗ ដោយសារខ្យល់បក់ខ្លាំង និង ភាពរាំងស្ងួត។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង មានប្រជាពលរដ្ឋជិត៤ម៉ឺននាក់បានបាត់បង់ទីលំនៅ និងត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីកន្លែងមានសុវត្តិភាព។ ភ្លើងឆេះព្រៃ បានបំផ្លាញព្រៃឈើរាប់ម៉ឺនហិកតា ផ្ទះ និងរោងចក្រចំនួន ជាង២០០ អណ្តាតភ្លើងក៏បានលេបត្របាក់បំផ្លាញ ប្រាសាទ Goun ក្នុងស្រុកអ៊ុយសុង (Uiseong)ប្រមូលផ្តុំដោយវត្តបុរាណមួយសាងសង់ឡើងក្នុងឆ្នាំ៦៨១ ក្នុងរាជវង្សស៊ីឡា (៥៧មុនគ.ស.-គ.ស.៩៣៥) ជាសម្បត្តិរបស់អង្គការយូនីស្គូ។

រដ្ឋាភិបាល បានដាក់ពង្រាយកម្លាំងជួយអន្តរាគមន៍ប្រមាណ ៥ពាន់នាក់ និង ឧទ្ធម្ភាគចក្រ ១៤៦ គ្រឿង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុងតំបន់ភាគអាគ្នេយ៍។ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក ហាន ដុក-ស៊ូ បានអំពាវនាវជំរុញឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃភ្លើងឆេះព្រៃដ៏សាហាវនេះ។ លោកបានចាត់ទុកហេតុការណ៍ភ្លើងឆេះព្រៃនេះ ថាជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង