Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន៖ភរិយាខ្ញុំធូរស្រាលតែប្រឈមបាត់បង់បងប្រុសអាចនឹងលាចាកលោកពេលដ៏ខ្លីខាងមុខនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ពេលកំពុងមើលថែភរិយានៅមន្ទីរពេទ្យ។រូបភាព៖ ផេកសម្តេច

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២៦ មីនានេះ បានបង្ហោះជូនដំណឹងដល់ពីស្ថានភាពជំងឺ និងការសម្រាកព្យាបាលរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ក្នុងការជូនដំណឹងនោះ សម្តេចបញ្ជាក់ថា ស្ថានភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធូរស្រាលហើយ គ្រូពេទ្យអនុញតឲ្យចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ តែប្រឈមបាត់បង់បងប្រុសអាចនឹងលាចាកលោកនៅយប់ថ្ងៃទី ២៧ ឈានចូល ថ្ងៃ២៨មីនា។

យោងតាមសារបង្ហោះ បានគូសបញ្ជាក់ថា "បើទោះជាខ្ញុំកំពុងប្រឈមជាមួយ និង ការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថា ភរិយាខ្ញុំបានធូរស្រាល។ ព្រិកមុិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ នៅថ្ងៃទី២៩មិនាដើម្បីពិនិត្យសាជាថ្មី។"

 បើតាមសម្តេច ហ៊ុន សែន យោងលើពេលវេលានេះ សម្តេចគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ ឬ៣០ មិនា ក៏មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសសម្តេច ដែលអាចនឹងលាចាកលោក នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ ស្អែកនេះបានដែរ (ព័ត៌មានប៉ាន់ស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។ តែទោះយ៉ាងណាក៏ ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សុិលមុិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង