
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានឆ្លងផុតដំណាក់កាលបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកសភាថៃដោយលោកស្រីទទួលបានសំឡេងគាំទ្រចំនួន ៣១៩ ដោយ ១៦១ ប្រឆាំង និង ៧ អនុប្បវាទ។ នេះជាបញ្ហាប្រឈមដំបូងរបស់លោកស្រីចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ។ ការបោះឆ្នោតរកសម្លេងដកទំនុកចិត្តពីលោកស្រីចេញពីនាយករដ្ឋមន្រ្តីថៃនេះធ្វើឡើងក្រោយពីបក្សប្រឆាំងបានចោទលោកស្រីថាមិនអាចដោះស្រាយបញ្ហានយោបាយ សេដ្ឋកិច្ច និងធ្វើការក្រោមបញ្ជាពីឪពុករបស់លោកស្រី។

ក្រោយជំនួបក្នុងសភាប្រមាណជាង ៣៧ម៉ោងទីបំផុតទៅលោកស្រី Paetongtarn Shinawatra បានឆ្លងផុតការដកសេចក្តីទុកចិត្តពីក្រុមសមាជិកសភាថៃសភាតំណាងរាស្រ្តបានបោះឆ្នោតគាំទ្រលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra យ៉ាងលើសលប់នៅថ្ងៃនេះ។លោកស្រីទទួលបានសំឡេងគាំទ្រ៣១៩សំឡេងទល់នឹងប្រឆាំង១៦១សំឡេង។

មុនពេលបោះឆ្នោតថ្ងៃនេះមានសមាជិកសភាបក្សប្រឆាំងប្រហែល ១០ នាក់ក្នុងចំណោម ១៧២ រូប ដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Thammanat Prompao ប្រធានទីប្រឹក្សាគណបក្ស Kla Dham អាចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបានប្រសិនបើសម្លេងលើសលប់៕