Cctime 6monthsfree desktop
Cc times  web banner kh (2)

អនុប្រធានាធិបតីអាម៉េរិកធ្វើដំណើរទស្សនកិច្ចទៅ Greenland ចំពេលផ្ទុះភាពតានតឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក JD Vance បានប្រកាសផែនការរួមដំណើរជាមួយភរិយារបស់គាត់គឺលោកស្រី Usha Vance ក្នុងការធ្វើដំណើរទៅកាន់ដែនដី Greenland នៅថ្ងៃសុក្រនេះ ក្រោយពីលោកបានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខពិភពលោក។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងវាយតម្លៃបញ្ហាសន្តិសុខតំបន់អាក់ទិក និង ការត្រួតពិនិត្យមូលដ្ឋានទ័ពអាកាសអាម៉េរិក Pituffik ជាកន្លែងដែលលោកនឹងជួបជាមួយសមាជិកទាហានរបស់សហរដ្ឋអាម៉េរិកដែលឈរជើងនៅតំបន់ Greenland។

លោក JD Vance បាននិយាយក្នុងវីដេអូមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ សួស្ដីអ្នកទាំងអស់គ្នា តើគ្រប់គ្នាដឹងទេខ្ញុំមានការរំភើបយ៉ាងខ្លាំងជុំវិញ ដំណើរទស្សនកិច្ចរបស់ខ្ញុំ និងភរិយាខ្ញុំ Usha vance ទៅកាន់ Greenland នៅថ្ងៃសុក្រនេះ ដែលខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនចង់ឱ្យភរិយាខ្ញុំមានភាពសប្បាយរីករាយក្នុងដំណើរទស្សនកិច្ចរបស់យើងជាមួយគ្នា។

ដំណើរទស្សនកិច្ចនេះខ្ញុំនឹងទៅសួរសុខទុក្ខទាហានអាម៉េរិកដែលឈរជើងនៅឆ្នេរសមុទ្រភាគពាយព្យនៃហ្គ្រីនឡែន ហើយខ្ញុំនឹងពិនិត្យមើលថាតើមានអ្វីកើតឡើងចំពោះសន្តិសុខនៅទីនោះរបស់ហ្គ្រីនលែន។ ដូចដែលអ្នកបានដឹងហើយថា ប្រទេសមួយចំនួនបានគំរាមកំហែង Greenland គម្រាមប្រើប្រាស់ទឹកដី និង ផ្លូវទឹករបស់ Greenland និងគំរាមកំហែងសហរដ្ឋអាម៉េរិក កាណាដា ដូច្នេះយើងនឹងពិនិត្យមើលថាតើបញ្ហាសន្តិសុខនៅតំបន់នោះនឹងទៅជាយ៉ាងណា។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានរិះគន់ដំណើរទស្សនកិច្ចនេះ ដោយចាត់ទុកវាថាជាសម្ពាធមិនអាចទទួលយកបានរបស់អនុប្រធានាធិបតីអាម៉េរិកឡើយ។ លោកស្រីបានអះអាងទៀតថា ប្រតិភូអាម៉េរិកមិនត្រូវបានអញ្ជើញឲ្យមកទស្សនកិច្ចនៅដែនដី Greenland ឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង