
តូក្យូ៖ តុលាការនៃប្រទេសជប៉ុនបានសម្រេចសងសំណងជំងឺចិត្តក្នុងទំហំទឹកប្រាក់ដល់ទៅ ១,៤លានដុល្លារក្រោយពីបានកាត់ក្តីឲ្យជនរងគ្រោះ Iwao Hakamata ដែលជាអតីតអ្នកប្រដាល់ជប៉ុនជាប់ពន្ធនាគាររហូតដល់ទៅ ៤៨ ឆ្នាំពីបទមនុស្សឃាតដែលកើតឡើងកាលពីឆ្នាំ ១៩៦៦។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនជនរងគ្រោះ Iwao Hakamata ដែលជាអ្នកទោសជាប់ពន្ធនាគារយូរជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅ ៤៨ឆ្នាំ បានទទួលសំណងជំងឺចិត្តចំនួន ១,៤ លានដុល្លារអាម៉េរិក។ អតីតអ្នកប្រដាល់ជប៉ុនដែលឥឡូវមានវ័យ ៨៩ ឆ្នាំត្រូវបានគេដោះលែងនៅឆ្នាំ ២០២៤ ក្នុងបទមនុស្សឃាតដែលលោកមិនបានប្រព្រឹត្តក្នុងឆ្នាំ ១៩៦៦។

ក្រុមអ្នកច្បាប់របស់លោក Hakamada បានចាត់ទុកការបង់សងរបស់តុលាការនេះតិចពេកនិងមិនសមនៃទំហំខូចខាតយុវវ័យរបស់កូនក្តីខ្លួនឡើយ ដោយកូនក្តីខ្លួនបានរងការខាតបង់ពេលវេលាអស់រយៈពេលជាច្រើនឆ្នាំក្នុងពន្ធនាគារ។ ក្រុមអ្នកច្បាប់ដដែលបានអះអាងទៀតថាការឃុំខ្លួនជាច្រើនទសវត្សរ៍ ជាមួយនឹងការគំរាមកំហែងនៃការប្រហារជីវិតជាបន្តបន្ទាប់របស់កូនក្តីបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់លោក Hakamada ជាខ្លាំង៕