Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃប្រកាសយកពន្ធពីអ្នកផលិតមាតិការ និងអ្នកលក់ផលិតផលអនឡាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយកដ្ឋានចំណូលនៃប្រទេសថៃ

ថៃ៖ នាយកដ្ឋានចំណូលនៃប្រទេសថៃបានជំរុញឱ្យអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម រឺអ្នកផលិតមាតិការព្រមទាំងអ្នកលក់ផលិតផលអនឡាញដាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួននៅចុងខែមីនានេះ ដើម្បីជៀសវាងការផាកពិន័យធ្ងន់ធ្ងរ។

អគ្គនាយកនៃនាយកដ្ឋានចំណូលនៃប្រទេសថៃលោក Pinsai Suraswadi បានសម្តែងការព្រួយបារម្ភចំពោះអ្នករកប្រាក់ចំណូលម្នាក់បានពីបណ្តាញសង្គមដែលមិនដែលបានដាក់ឯកសារប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេជាពិសេសមនុស្សវ័យក្មេងដែលទើបតែចាប់ផ្តើមអាជីពអ្នកលក់អនឡាញ និងអ្នកផលិតមាតិការដែលការមិនប្រកាសចំណូលប្រចាំឆ្នាំរបស់ពួកគេនេះអាចនឹងរកការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ។

អគ្គនាយកនៃនាយកដ្ឋានចំណូលនៃប្រទេសថៃលោក Pinsai Suraswadi

បើតាមលោក Pinsai របាយការណ៍ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា អ្នករកប្រាក់ចំណូលមួយក្រុមនេះដែលរកបានពីប្រព័ន្ធអនឡាញ ភាគច្រើនជាក្មេងជំនាន់ក្រោយហើយមិនដែលបង់ពន្ធលើប្រាក់ចំណូលរបស់ពួកគេទេដែលនេះនឹងធ្វើឲ្យពួកគេមានបញ្ហានាថ្ងៃខាងមុខ។ លោកបានលើកទឹកចិត្តអ្នករកប្រាក់ចំណូលទាំងអស់ឱ្យដាក់ឯកសារប្រាក់ចំណូលរបស់ខ្លួនទៅកាន់នាយកដ្ឋានចំណូលហើយបញ្ហាណាមួយនៅក្នុងដំណើរការដាក់ឯកសារអាចជជែកគ្នាបានប៉ុន្តែការខកខានក្នុងការដាក់ឯកសារប្រាក់ចំណូលទាំងអស់បើរកឃើញនោះនឹងរកការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។

លោកបានព្រមានថាអ្នកដែលបានរកឃើញថាបានគេចពន្ធនឹងត្រូវបង់មិនត្រឹមតែចំនួនដែលជំពាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិន័យ និងការប្រាក់ផងដែរ ដែលអាចបង្កើនការទទួលខុសត្រូវប្រាំដងនៃចំនួនទឹកលុយដើមជំពាក់។

គួរបញ្ជាក់ថានៅក្នុងប្រទេសថៃ ប្រព័ន្ធអនឡាញដូចជា Shopee, Lazada និង TikTok ត្រូវបានគេប៉ាន់ប្រមាណថាគឺជាឆ្នាំងបាយអ្នកលក់ផលិតផលអនឡាញពេញម៉ោង និងក្រៅម៉ោងប្រហែល ៣ លាននាក់ក្នុងមួយថ្ងៃក្នុងនោះអ្នកបង្កើតមាតិកាប្រហែល ២ លាននាក់ប្រមូលចំណូលបានរាប់ពាន់លានបាតក្នុងមួយខែៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង