Cctime 6monthsfree desktop
Cc times  web banner kh (2)

អាម៉េរិកបែកធ្លាយផែនការ«សង្រ្គាម»វាយប្រហារចូលយេម៉ែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Pete Hegseth ជាប្រមុខរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក

អាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលមានលោក Pete Hegseth ជាប្រមុខរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកបានច្រឡំដៃដាក់និពន្ធនាយកកាសែតមកពី The Atlantic គឺលោក Jeffrey Goldberg ចូលក្នុងក្រុមឆាតផែនការសង្រ្គាមរៀបចំវាយប្រហារចូលប្រទេសយេម៉ែន។ នៅក្នុងក្រុមឆាតរវាងលោក Pete Hegseth និងអនុប្រធានាធិបតីអាម៉េរិក លោក JD Vance លោកទាំងពីរបានជជែកគ្នាពីផែនការសង្រ្គាមវាយប្រហារចូលក្នុងប្រទេសយេម៉ែន ដែលនេះជាការបែកធ្លាយ និងជាការបំពានវិសាមញ្ញលើចារកម្មសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក The New York Time រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានបង្ហាញផែនការសង្រ្គាមនៅក្នុងការជជែកជាក្រុមសម្ងាត់អាម៉េរិកដោយក្នុងក្រុមនោះរួមបញ្ចូលនិពន្ធនាយកកាសែតមកពី The Atlantic ពីរម៉ោងមុនពេលកងទ័ពអាម៉េរិកចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងកងជីវពលហ៊ូទីក្នុងប្រទេសយេម៉ែន។

និពន្ធនាយកនៃកាសែត The Atlantic លោក Jeffrey Goldberg បានសរសេរនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថាគាត់ត្រូវគេច្រឡំដាក់បញ្ចូលក្នុងក្រុមសម្ងាត់ជជែកពីផែនការសង្រ្គាមដាក់បញ្ចូលដោយលោក Michael Waltz ទីប្រឹក្សាសន្តិសុខជាតិ។ ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានអះអាងថាព័ត៌មានពិតជាលេចធ្លាយមែនហើយកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដថាតើ លោក Goldberg ត្រូវបានដាក់ចូលទៅក្នុងគ្រុបឆាតនេះដោយរបៀបណា។

និពន្ធនាយកនៃកាសែត The Atlantic លោក Jeffrey Goldberg

លោក Goldberg បានគូសបញ្ជាក់ទៀតថាលោកបានតាមដានការសន្ទនាក្នុងចំណោមសមាជិកជាន់ខ្ពស់នៃក្រុមសន្តិសុខជាតិរបស់ប្រធានាធិបតី Trump ក្នុងរយៈពេលពីរថ្ងៃដែលនាំទៅដល់ការវាយប្រហារនៅក្នុងប្រទេសយេម៉ែន។ លោក Goldberg បារៀបរាប់ថាក្រុមនេះក៏រួមបញ្ចូលអនុប្រធានាធិបតី JD Vance និងរដ្ឋមន្រ្តីក្រសួងការបរទេស Marco Rubio ។

គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកលើបន្ទាយក្រុមឧទ្ទាមហ៊ូធីក្នុងរដ្ឋធានីសាណា នៃប្រទេសយេម៉ែន ដោយបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនថែមទៀត ។ ការវាយប្រហាររបស់អាម៉េរិកគឺដើម្បីកម្ទេចក្រុមហ៊ូធី លែងឲ្យពួកគេគំរាមកំហែងលើពាណិជ្ជកម្មតាមសមុទ្រទៀត និងរៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់ជម្លោះសារជាថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង