Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនព្រីនស៍កន្លងមកបានបរិច្ចាគថវិកាជិត៨លានដុល្លារអាមេរិកក្នុងការងារសប្បុរសធម៌

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា ចេន ហ្ស៊ី ម្ចាស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប

ភ្នំពេញ៖ តាំងពីបង្កើតក្រុមហ៊ុននៅកម្ពុជាមក ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាសរុប៧,៧២ លានដុល្លារអាមេរិកក្នុងសកម្មភាពសប្បុរសធម៌នៅកម្ពុជា។

យោងតាមព័ត៌មានរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនយក្ស មានម្ចាស់វិនិយោគជាជនជាតិចិន មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។

បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកានិងសម្ភារៈជាង ៧,៧២ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង