Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្រ្តីថៃប្រឈមមុខនឹងការដកសេចក្តីទុកចិត្តពីសភា ក្រោយបក្សប្រឆាំងថាលោកស្រីធ្វើការក្រោមឥទ្ធិពលពុករបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra 

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងតែប្រឈមមុខនឹងញត្តិដកសេចក្តីទុកចិត្តពីសភាថៃក្រោយបក្សប្រឆាំងបានចោទលោកស្រីថាធ្វើការក្រោមឥទ្ធិពលលោកថាក់ស៊ីនដែលជាឪពុករបស់លោកស្រី។ គណបក្សប្រឆាំងបានចាត់ទុកការដឹកនាំរបស់លោកស្រីមិនបានដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អដូចការរំពឹងទុកតាមការសន្យារបស់លោកស្រីឡើយ។

ប្រឈមមុខនឹងសំណួរជាច្រើនជុំវិញនៃការដោះស្រាយបញ្ហាសេដ្ឋកិច្ចថៃដែលកំពុងតែជួបប្រទះពេលបច្ចុប្បន្នលោកស្រី Paetongtarn បានចូលរួមក្នុងការជជែកដេញដោលជាមួយសភាបក្សប្រឆាំងដោយក្នុងនោះមិនមានសញ្ញាចលាចលណាមួយនៅក្នុង រដ្ឋាភិបាលចម្រុះរបស់លោកស្រីចេញមកថាលោកស្រីមិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចដូចដែលបក្សប្រឆាំងបានលើកឡើងនោះទេ។

ជាមួយគ្នានេះដែរបក្សប្រជាជនថៃ (People's Party) ដែលជាបក្សប្រឆាំងដ៏ធំក្នុងប្រទេសថៃ បានចោទប្រកាន់ថាលោកស្រី Paetongtarn កំពុងតែធ្វើការតាមតែបញ្ជាពីឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ជៀសជាងសម្រេចចិត្តដោយខ្លួនឯង។ លោកស្រី Paetongtarn បានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថារដ្ឋាភិបាលរបស់លោកស្រីមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់នោះទេហើយការសម្រេចចិត្តគ្រប់យ៉ាងគឺលោកស្រីផ្ទាល់មិនមែនឪពុកលោកស្រីបញ្ជាឡើយ។

គួរបញ្ជាក់ថាលោកថាក់ស៊ីនស៊ីណាវ៉ាត់ត្រា ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពល និងជាឪពុករបស់នាយករដ្ឋមន្រ្តីថៃ បានលេចមុខលើឆាកនយោបាយថៃម្តងទៀតក្រោយបាត់មុខអស់រយៈពេល ២៤ ឆ្នាំ ។ លោកថាក់ស៊ីនបានវិលចូលប្រទេសវិញនៅឆ្នាំ ២០២៣ ហើយបានចំណាយពេល ៦ ខែនៅក្នុងការឃុំឃាំងនៅក្នុងមន្ទីរពេទ្យក្រោមរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃដែលគាត់បានបង្កើត មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង